ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ក្រសួង​សង្គមកិច្ច និង​ក្រសួង​សេដ្ឋកិច្ច បើក​សិក្ខាសាលា​ពង្រឹងសមត្ថភាព​មន្ត្រី​លើ​ការអនុវត្ត​ថវិកា​ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​

(​ភ្នំពេញ​)៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរួម​គ្នា​បើក​សិក្ខាសាលា និង​បណ្តុះបណ្តាល​ស្តីពី «​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ​សមិទ្ធិ​កម្ម ថវិកា​កម្មវិធី​សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​» ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​លើ​ការអនុវត្ត​ថវិកា​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់ រាជធានី​-​ខេត្ត និង​ដើម្បី​ជំរុញ និង​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ ការកំណត់​សូចនាករ​គោលដៅ​គន្លឹះ​, ការ​កំណត់​ឈ្មោះ​កម្មវិធី អនុ​កម្មវិធី ចង្កោម​សកម្មភាព ដែល​ឆ្លើយតប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​អាច​វាស់វែង​បាន ជា​ពិសេស​បាន​ស្វែងយល់​ពី​ដំណើរការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។ នេះ​ជា​ការលើកឡើង​របស់​លោក នូ នី​ម រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​លោក នូ នី​ម បាន​បន្ថែមថា ទាំង​ថ្នាក់​ដឹកនាំ​អង្គភាព​អនុវត្ត និង​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ ត្រូវតែ​មាន​សមត្ថភាព​គ្រប់គ្រាន់ លើ​ការរៀបចំ ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​ស្របទៅនឹង គោលបំណង​គោលនយោបាយ​របស់​ក្រសួង​។ ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​(BP) ការកំណត់​សូចនាករ​គន្លឹះ និង​ការរៀបចំ​របាយការណ៍​សមិទ្ធ​កម្ម សុទ្ធតែ​ជា​ការងារ​ដែល​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់ ដែល​ទាមទារ​ចាំបាច់​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៃ​អង្គភាព​អនុវត្ត​ថវិកា​ទាំងអស់​ត្រូវ​ស្វែង​យល់​ឲ្យបាន​ស៊ីជម្រៅ​។​

​ពិធី​បើក​សិក្ខាសាលា​និង បណ្តុះបណ្តាល​ស្តីពី «​ការរៀបចំ​រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី និង​សូចនាករ​សមិទ្ធិ​កម្ម ថវិកា​កម្មវិធី​សម្រាប់​ថ្នាក់កណ្តាល និង​ថ្នាក់​រាជធានី​-​ខេត្ត​» សហការ​រៀបចំ​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង អគ្គលេខាធិការដ្ឋាន​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មាន​ការចូលរួម​ពី លោក ប៊ុត ផែ ប្រធាន​មន្ត្រី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ អម​ក្រសួង​សង្គមកិច្ច​, លោក ប៉ុម លៃ​ហេង មន្ត្រី​ជំនាញ​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, លោក ត្រាក់ សុគន្ធ​តារា តំណាង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​គ្រូ​បង្គោល​, លោក គឹម ហុង អនុរដ្ឋលេខាធិការ​, លោក សៅ ឡែន អគ្គនាយក​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ​, លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​បន្ថែម​ពីលើ​នេះ លោក នូ នី​ម ចាត់ទុកថា ជា​បរិបទ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ និង​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ ការកំណត់​សូចនាករ​គោលដៅ​គន្លឹះ​,​ការ​កំណត់​ឈ្មោះ​កម្មវិធី អនុ​កម្មវិធី ចង្កោម​សកម្មភាព ដែល​ឆ្លើយតប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​អាច​វាស់វែង​បាន ជា​ពិសេស​បាន​ស្វែងយល់​ពី​ដំណើរការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។​

​លោក ប៉ុម លៃ​ហេង មន្ត្រី​ជំនាញ​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​លើកឡើង​ថា យើង​មិន​អាច​អនុវត្ត​ការងារ​បាន​ល្អ ដោយ​មិន​មាន​ការ​បំប៉ន​ចំណេះដឹង​បន្ថែម​ឡើយ​។​

​លោក ប៉ុម លៃ​ហេង បន្តថា សិក្ខាសាលា​និង​បណ្តុះបណ្តាល​ថ្ងៃនេះ ជា​ធាតុ​ចូល​ដ៏​មាន​សា​រណៈ​សំខាន់ សម្រាប់ អង្គភាព អនុវត្ត​ថវិកា​ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់ រាជធានី​-​ខេត្ត នៃ​ក្រសួង​សង្គមកិច្ច ដោយ​កន្លង​ទៅ​ការខ្វះចន្លោះ​លើ​ការរៀបចំ ដោយ​រាប់​ចាប់តាំងពី ផែនការ​យុទ្ធ​ស្ត្រថ​វិកា​(BSP)​ពុំ​បាន​គ្រប់​ជ្រុងជ្រោយ ការកំណត់​មាតិកា​ចំណាយ​មិន​សមស្រប តាម​ចារិក​នៃ​ការចំណាយ ការកំណត់​នូវ​សូចនាករ​គន្លឹះ​មិន​ច្បាស់លាស់ ដែល​ជាហេតុ​នាំឲ្យ​ការរៀបចំ​របាយការណ៍ សមិទ្ធកម្ម​មិនបាន​ល្អ ពិបាក​វាស់វែង​។​

​ក្នុងនាម​តំណាង​រដ្ឋ​មន្ត្រី វង សូ​ត​, លោក នូ នី​ម បាន​លើកឡើង​ថា ក្នុងន័យនេះ សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការរៀបចំ ផែនការ​ថវិកា ការរៀបចំ​សូចនាករ​គន្លឹះ និង​របាយការណ៍​សមិទ្ធ​កម្ម ដោយ​ខិតខំ​យក​ទុកដាក់​ត្រងត្រាប់​និង​ព្យាយាម​រិះរក​សំនួរ ទាំងឡាយ​ពុំទាន់​យល់​ច្បាស់​ដើម្បី​ទទួល​ការពន្យល់​ពី​សា​ស្ត្រាឧទេសន៍​។​

​គួរបញ្ជាក់​ថា ក្រសួង​សង្គមកិច្ច និង​ក្រសួង​សេដ្ឋកិច្ច ធ្លាប់​បាន​ឆ្លងកាត់​ដំណាក់កាល​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន​៣​មក ហើយ​ដែល​រួមមាន​ដំណាក់កាល​ទី​១ «​ភាពជឿ​ទុក​ចិត​បាន​នៃ​ថវិកា ឆ្នាំ​២០០៥-២០០៨» ដំណាក់កាល​ទី​២ «​គណនេយ្យភាព​ហិរញ្ញវត្ថុ ចំណាត់​ថ្នាក់​ថវិកា​ថ្មី ប្លង់​គណនី​ថ្មី​និង​អង្គភាព​ថវិកា និង​ប្រព័ន្ធ​មាន​វិទ្យា សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឆ្នាំ​២០០៩ -២០១៥» ដំណាក់កាល​ទី​៣ «​ការផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ ៖​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ផែនការ​យុទ្ធសាស្ត្រ ថវិកា​កម្មវិធី​និង​អង្គភាព​ថវិកា ឆ្នាំ​២០១៦-២០២០» និង​ដំណាក់កាល​ទី​៤ «​គណនេយ្យភាព​សមិទ្ធកម្ម​៖​ការគ្រប់គ្រង​និង​វាយតម្លៃ​លទ្ធផល​និង​សមិទ្ធផល ឆ្នាំ​២០២០-២០២៥»៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.