ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

នាយ​ឧត្តមសេនីយ៍ សៅ សុខា​៖ ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប

(​កំពង់ឆ្នាំង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី បិទ​វគ្គ​បំប៉ន​បើកបរ​រថពាសដែក ប្រើប្រាស់​គ្រឿង​បំពាក់​សព្វាវុធ និង​បាញ់​គ្រាប់​ពិត​រថពាសដែក​ជំនាន់​ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែតុលា ឆ្នាំ​២០១៩​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងថា «​ថ្ងៃនេះ ខ្ញុំ​មាន​មោទនភាព និង​មានក្តី​សោមនស្ស​រីករាយ​ក្រៃលែង បន្ថែម​ពី​ស្នាដៃ សមិទ្ធផល ដែល​កងរាជអាវុធហត្ថ​សម្រេចបាន ២៦​ឆ្នាំកន្លងមក ដែល​ទើប​នឹង​ធ្វើ​ពិធី​ប្រារព្ធ​ខួប​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៤ កក្កដា ដោយ​ទទួលបាន​ការអញ្ជើញ​ផ្តល់​កិត្តិយស​ជា​អធិបតី​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​មាន​ការផ្តល់​កិត្តិយស​ពី​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេបញ្ជាការ​ប្រភេទ ទ័ព ទ័ព​ជំនាញ បណ្តា​ស្ថាប័ន​ចំណុះ​ក្រសួង និង​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ព្រម ទាំង​អាជ្ញាធរ​ដែនដី ក្មួយៗ​និស្សិត យុវជន ថែមទៀត​ផង​»​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្តទៀតថា ហើយ​កាលពី​ថ្ងៃ​ទី​១ ខែតុលា នេះដែរ វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ទើបបាន ធ្វើ​ការបើក​វគ្គ​បណ្តុះបណ្តាល​បញ្ជាការ​សេនាធិការ ដែល​មាន​រយៈពេល ១២​ខែ ជា​លើកដំបូង នៃ​ការធ្វើកំណែទម្រង់ ពី​សាលា​កងរាជអាវុធហត្ថ​កំបូល ដំឡើង​កម្រិត​ទៅ​ជា​វិទ្យាស្ថាន​។ ថ្ងៃនេះ​យើង​បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​រថពាសដែក ឆ្នាំ​២០១៩ ដែល​ជា​ជំនាញ​មួយ ក្នុង​រចនា​សម្ពន្ធ​កងរាជអាវុធហត្ថ ។​

​នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​បាន​បញ្ជាក់​ថា «​បើ​តាម​ទស្សនៈ​របស់​ខ្ញុំ​ផ្ទាល់ ក៏ដូចជា ការពិសោធន៍ ដើម្បី​ធ្វើឱ្យ​កងទ័ព​មួយ​មាន​សមត្ថភាព ធានារ៉ាប់រង​ដោយ​ជោគជ័យ តួនាទី ភារកិច្ច ចាំបាច់​ណាស់​នូវ​លក្ខខណ្ឌ​មួយចំនួន​មាន​ដូចជា​៖

*​ទី​១៖ ត្រូវ​មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់ សមស្រប និង​ស្ថានភាព​សង្គម សេដ្ឋកិច្ច ភូមិសាស្ត្រ និង​សំណូមពរ​ភារកិច្ច​
*​ទី​២៖ មាន​ធនធានមនុស្ស ប្រកបដោយ​គុណភាព​គឺៈ ស្មោះត្រង់ ប្រជាជន​ស្រឡាញ់ គាំទ្រ ផ្ទៃក្នុង​មាន​ធ្លុង​សាមគ្គី​ឯកភាព និង​មាន​វិន័យ​ថ្លៃថ្នូរ​
*​ទី​៣៖ មាន​មធ្យោបាយ ឧបករណ៍ សម្ភារៈ​បរិក្ខារ​បំពាក់​សមស្រប​
*​ទី​៤៖ មាន​ការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន
*​ទី​៥៖ មាន​របៀបរបប​ធ្វើការ​ម៉ឺងម៉ាត់​ច្បាស់លាស់​។​

​យោង​លើ​ទស្សនៈ​នេះ​ហើយ កងរាជអាវុធហត្ថ បាន​យកចិត្តទុកដាក់​ធ្វើកំណែទម្រង់ ហើយ​ក្នុងការ​ធ្វើ​កំណែទម្រង់ បាន​យក​ការងារ​អប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជា​មូលដ្ឋាន​ក្នុង​ការកសាង​កងរាជអាវុធហត្ថ ដើម្បី​ធានា​រ៉ាប់រង​ដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ ការអនុវត្ត​នូវ​តួនាទី ភារកិច្ច​ស្នូល​របស់​ខ្លួន​។​

​សម្រាប់​វគ្គ​បំប៉ន​ជំនាញ​រថពាសដែក ដែល​ធ្វើ​ពិធី​បិទ​វគ្គ​ថ្ងៃនេះ តាមរយៈ​របាយការណ៍​លោក​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ និង​ការ​ទស្សនា​ដោយផ្ទាល់​នូវ​ការបង្ហាញ​ក្នុងនាម កងរាជអាវុធហត្ថ ខ្ញុំ​សូម​ធ្វើ​ការកោតសរសើរ ការប្រឹងប្រែង សិក្សា​រៀនសូត្រ​របស់​សិក្ខាកាម ការបង្ហាត់​បង្រៀន​របស់​យោធា​ចារ្យ ការងារ​គ្រប់គ្រង​ចាត់ចែង​របស់​មជ្ឈមណ្ឌល និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ ជាមួយ​និង​ការវាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​រួម​ដែល​វគ្គ​បំប៉ន​ទាំងមូល​សម្រេចបាន​។​

​ជាមួយ​និង​សមិទ្ធផល​ស្នាដៃ​ធំធេង យើង​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​។ ដូច​យើង​ទាំងអស់គ្នា​ជ្រាប​ស្រាប់​ហើយ បើ​ប្រៀបធៀប​និង​លក្ខខណ្ឌ​កសាង​អង្គភាព​មួយ​ខ្លាំង​នាពេលនេះ កងរាជអាវុធហត្ថ​យើង​នៅ​ខ្វះ​ចន្លោះ ក៏​មិន​តិច​ដែរ ទាំង​ធនធានមនុស្ស មធ្យោបាយ បំពាក់ និង​វិធីសាស្ត្រ​ធ្វើ​ការងារ ទាមទារ​យើងទាំងអស់គ្នា បន្ត​ប្រឹងប្រែង​ថែម​ទៀត​។​

​ម្យ៉ាងវិញទៀត សភាពការណ៍​វិវត្តន៍​ប្រែប្រួល ស្មុគស្មាញ​ឆាប់រហ័ស ពិបាក​និង​សន្និដ្ឋាន ជម្រើស​មាន​តែ​ម្យ៉ាង​គឺ លើកកម្ពស់​ស្មារតី ធ្វើ​ម្ចាស់​ប្រុងប្រយ័ត្ន និង​ត្រៀម​បម្រុង​ជា​និច្ច ទោះ​ហេតុ​ការ​អ្វី​មួយ​កើតឡើង ក្នុង​ទំហំ​ទ្រង់ទ្រាយ​កម្រិត​ណា​ក៏​ដោយ​ត្រូវ​ការចំណាយ​រហូតដល់​អាយុជីវិត ក៏​យោធិន​នៃ​កងរាជអាវុធហត្ថ​គ្រប់រូប ត្រៀម​សម្រេច​នូវ​តួនាទី ភារកិច្ច ប្រកប​ដោយ​ភាព​លះបង់ អំណ​ត់ ព្យាយាម ដើម្បី​សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយស​កងរាជអាវុធហត្ថ និង​ប្រទេសជាតិ​។​

​ប្តូរផ្តាច់​ការពារ​ច្បាប់រដ្ឋធម្មនុញ្ញ ការពារ​សន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម បង្ក្រាប​រាល់​បទល្មើស ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ការពារ​សិទ្ធិ​សេរីភាព និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដោយ​អនុវត្ត​ទិស​ស្លោក (​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​) ខ្ញុំ​សូម​អំពាវនាវ យើង​ជា​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងមូល (​ជួយ​គិត ជួយ​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ​)៕

(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.