ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចូល​សមាជិក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចូល​សមាជិក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចូល​សមាជិក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA)
​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ថ្លែង​នៅក្នុង​ពិធី​បញ្ចូល​សមាជិក​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA) ដូចជា ៖

១-​កម្មវិធី​បញ្ចូល​សមាជិក​សមាគម​សមាគម​គ្រូពេទ្យ​យុវជន​សម្ដេច​តេជោ​(TYDA) មាន​អត្ថន័យ​ពីរ​ទី​១ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការរីក​ធំធាត់​របស់​សមាគម និង​ទី​២ គឺជា​ការ​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​TYDA​ទាំងអស់់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​សមាគម​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត ដែល​ការចូលរួម​នេះ​បាន​កសាង​នូវ​សមាជិក និង​គុណភាព​នៃ​ការព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ និង​បេះដូង​។​

២-​អ្វី​ដែល​សំខាន់​នៃ​ការចូលរួម​របស់​សមាជិក​TYDA គឺ​ការជួយ​ពិនិត្យ និង​ព្យាបាល​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។ ការចូលរួម​សកម្មភាព​មនុស្សធម៌​នេះ​គឺ​បាន​ទទួល​គុណ​តម្លៃ​ពី​សមាជិក និង​ប្រជាពលរដ្ឋ តាមរយៈ​ការងារ​មនុស្សធម៌​ប្រកប​ដោយ​វិជ្ជាជីវៈ ទឹកចិត្ត ការទទួលខុសត្រូវ និង​ការពិនិត្យ​ព្យាបាល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។​

៣-​សមាជិក​TYDA គួរតែ​មាន​មោទនភាព​ចំពោះ​លទ្ធផល​សកម្មភាព​មនុស្សធម៌​ដែល​បាន​ជួយ​ដល់​ប្រជាជន​ឲ្យមាន​ជីវិត​ថ្មី ស្នាមញញឹម​ថ្មី និង​សុភមង្គល​នៅក្នុង​គ្រួសារ ។ TYDA​គឺជា​យន្តការ​ខ្មែរ​ជួយ​ខ្មែរ​ដែល​មាន​ទឹកចិត្ត​ជួយ​គ្នា​ដែល​បេះដូង​ដោយ​គុណភាព​របស់​សមាជិក​ទាំ​ង​អស់​។ TYDA ក៏​ជា​យន្តការ​ជួយ​បណ្ដុះ​ទឹកចិត្ត​មនុស្សធម៌ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផង​ដែរ ។​

៤-​សូម​ថ្លែងអំណរគុណ​គ្រប់​សមាជិក​TYDA​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​ប្រកបដោយ​ជំនាញ ឆន្ទៈ​និង​បេះដូង​ដើម្បី​ជួយ​ដល់​ប្រជាជន ដែល​ជា​លទ្ធផល​មកដល់​ឆ្នាំ​២០១៩​នេះ TYDA​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់ និង​បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​បន្ត​បាន​ចំនួន​ជាង ៥​ពាន់​នាក់​ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន​។​

​សូមបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) បានរៀបចំ​ពិធី​បញ្ចូល​សមាជិក​របស់ខ្លួន ដែល​លើក​ទី​១​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦ ៕
(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890​    ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!