ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​លោក អ៊ី សុខ​ឡេង និង​ភរិយា អញ្ជើញ​ទៅ​សួរសុខទុក្ខ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ ឯ​ទីក្រុង​បាងកក​

​លោក អ៊ី សុខ​ឡេង និង​ភរិយា អញ្ជើញ​ទៅ​សួរសុខទុក្ខ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ ឯ​ទីក្រុង​បាងកក​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​ព្រះសីហនុ​៖ ឆ្លៀត​ពេល​ទំនេរ ថ្ងៃ​ចុង​សប្តាហ៍ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩​នេះ លោក អុ​ី សុខ​ឡេង អភិបាល​ក្រុង​ខេត្ត​ព្រះសីហនុ និង​ភរិយា​

​បាន​អញ្ជើញ​ធ្វើដំណើរ​ទៅ​សាកសួរ​សុខទុក្ខ និង​ជូន​ថវិកា​ផ្ទាល់ខ្លួន ដល់ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​លោក​ឧត្តមតសេនីយ៍ទោ ជួន ណា​រិន្ទ សូម​ជូនពរ​ដល់​លោក​អភិបាលក្រុង និង​ភរិយា ជួបប្រទះ​តែ​សេចក្ដីសុខ​គ្រប់ប្រការ និង​សម្រេច​គ្រប់​ភារកិច្ច ជាពិសេស ធ្វើដំណើរ ប្រកប​ដោយ​សុខ​សុវត្ថិភាព​។​

​តាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ​ថា ស្ថានភាព​ជម្ងឺ​របស់​លោក​ស្នងការ​ខេត្ត បាន​ល្អ​ប្រសើរ​វិញ​ហើយ​។ សូមជម្រាបថា លោក​ឧត្ដមសេនីយទោ ជួន ណា​រិន្ទ បាន​មាន​ជំងឺ​ជា​ទម្ងន់ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ ដើម្បី​សង្គ្រោះ​ព្យាបាល​បន្ត ក្រោយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​អស់​មួយរយៈ ។​
​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​របស់​លោក​ស្នងការ បាន​ល្អប្រសើរ​ឡើងវិញ​ហើយ ។​

​ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ សំរាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ គេ​ឃើញ​
​បងប្អូន​ប្រជាពលរដ្ឋ រួម​នឹង​ថ្នាក់ដឹកនាំ​នានា និង​អ្នក​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក យ៉ាងច្រើន នៅតែ​បន្ត​ជូនពរ​ឱ្យ​លោកស្នងការ ឆាប់​ជា​សះស្បើយ ដើម្បី​ឆាប់​បាន​វិល ត្រឡប់​មក​បម្រើ​ការងា​រ​វិញ និង​បម្រើ​ប្រជាពលរដ្ឋ ដូចៗ​មុន​៕

(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890


Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!