ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​បណ្ឌិត ម៉ុក ម៉ារ៉េត ចែក​ម៉ូតូ​និង​ថវិកា​ជូន គ្រូ​និង​សិស្ស​និទ្ទេស​A-B ព្រមទាំង​ធ្វើ​ជា​អធិបតី ប្រកាស​ទទួលស្គាល់​សមា​សភាព ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួួយ​ឃុំទាំង​០៣ នៃ​ស្រុក​សំរោង និង​ត្រៀម​រៀបចំ ពិធី​«​ហូប​អំបុក ការពារជាតិ សាសនា ព្រះ​ម​​ហា​ក្សត្រ​» នា​ថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ​

តាកែវ​៖ ឯកឧត្តម​បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រ​មណ្ឌល​តាកែវ និង លោក កេត ម៉ៅ អភិបាល​ស្រុក​សំរោង បាន​អញ្ជើញ​ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យលាភី និទ្ទេសអេ​និង​ប៊ី ដែល​ទើបបាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​សំរោង នា​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែតុលា  ឆ្នាំ​២០១៩​នេះ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ក្រុមការងារ មន្ត្រី​ជុំវិញ​ស្រុក​សំរោង លោកគ្រូ និង សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល សរុប​ចំនួន ១៨៤​នាក់​។​

​ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A ១​នាក់​ទទួល​បាន​ម៉ូតូ ១ គ្រឿង និង​និទ្ទេស​B ១៤ នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន  ១០០,០០០ រៀល​។ លោក នាយក នាយករង ០៣ វិទ្យាល័យ ដែល អញ្ជេី​ញ​មក​ចំនួន ៩ នាក់ ក្នុង​ម្នាក់​ទ​ទូល​បាន​ថវិកា​ចំនួន  ១០០,០០០ រៀល​។

​បន្ទាប់ពី​ចប់​ពិធី​ខាងលើ ឯកឧត្តម​បណ្ឌិត និង ក្រុម​ការងារ​បាន​បន្ត​អញ្ជើញ​ជា​អធិបតីភាព​ក្នុ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួួយ​ឃុំទាំង​០៣​គឺ ឃុំ​ខ្វាវ លំ​ចង់ និង បឹង​ត្រាញ់​ខាងត្បូង ដែល​ជា​ឃុំ ឯកឧត្តម​បណ្ឌិត ជា​ប្រធាន​ក្រុមការងារ​។ ក្រៅពីនេះ ឯកឧត្តម​បណ្ឌិត​ក៏​បាន​ឲ្យ​ក្រុម​ការងារ​ត្រៀម​រៀបចំ ពិធី​«​ហូប​អំបុក ការពារជាតិ សាសនា ព្រះ​ម​
​ហា​ក្សត្រ​» នា​ថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ ឲ្យបាន​អធិកអធម ស្រប​តាម​ការប្រកាស​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕
(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.