ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ​ប្រមូល​លុយ​បែប​ពុករលួយ​

កំពង់ស្ពឺ ៖ ថ្មីៗ​នេះ​តាម​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពង់ស្ពឺ មួយចំនួន​បានឲ្យដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ទើប​លោក ឈួន ហៃ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឈួន ហៃ មេ​គយ​ខេត្តកំពង់ស្ពឺ នោះទេ​។ ដូច្នេះហើយ​ទើប​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​មួយចំនួន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល រហូត​ដល់បង្កើត​កុងត្រូលជជុះ​នៅ​មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ រួច​មក​គឺ​លោក ឈួន ហៃ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះទេ​។ ផ្ទុយទៅវិញ​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ ត្រូវបាន​បង្កើតឡើង​ដើម្បី​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ហើយ​ទោះបី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​តាម​ការកំណត់​របស់​ក្រុម​មន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​នោះទេ​។

​បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​មើលរំលង​តទៅ​ទៀត​ឡើយ ព្រោះ​កន្លងមក​លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​យ៉ាង​ច្បាស់លាស់​ក្នុង​ការលុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​តាម​ការកត់សម្គាល់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា លោក ឈួន ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ចាប់ផ្ដើម​ប្រើ​អំណាច​និង​តួនាទីរ​របស់​ខ្លួន​ប្រមូល​លុយ​ស្រង់ដើម​តាមរបៀប​ពុក​រលួយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​លោក ឈួន ហៃ និង​បក្ខពួក​បង្កើត​កុងត្រូលជជុះ​នៅ​ខាង​មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ តែម្ដង​ដើម្បី​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​។

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈួន ហៃ និង​បក្ខពួក ព្រោះ​លោក ឈួន ហៃ មិន​ដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ទេ ដោយសារ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.