ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

មន្ត្រីរដ្ឋបាល​សាធារណៈ​ត្រូវ​យក​ប្រជាជន​ធ្វើ​ជា​ស្នូល​ដើម្បី​បង្កើន​ល្បឿន​នៃ​ការកែទម្រង់ អភិបាលកិច្ច​

(​ខេត្ត​កំពត​) ៖ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គឺ​ការ​បង្កើនល្បឿន​នៃ​ការកែ​ទម្រ​ង​អភិបាលកិច្ច ដោយ​យក​ប្រជាជន​ធ្វើ​ជា​ស្នូល ដូច្នេះ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ត្រូវ​ផ្តល់​សេវា​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​តម្រូវឲ្យ​មាន​ការចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ដំណាក់​ការ រៀបចំ  ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ​។

​នេះ​ជា​លើកឡើង​របស់ លោក ថោ សេដ្ឋា​ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ ២៤០ អនក្រ​.​បក សេចក្តីណែនាំ​លេខ ៧៨៨​ម​ស​.​ស​ណន និង​លេខ ៧៨៩​ម​ស​. ស​ណន និង​លិខិត​បទដ្ឋាន​គតិយុត្តិ​សំខាន់ៗ ជូន​មន្ត្រីរាជការ​ស៊ីវិល​នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ ២០១៩ នៅ​សាលាខេត្ត​កំពត ដោយ​សិក្ខាសាលា​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ ពី​សំណាក់​លោក​ស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​កំពត​ផងដែរ​។​

​លោក ថោ  សេដ្ឋា​ណា បាន​គូសបញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​យ៉ាង​ច្បាស់លាស់ ថា​នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដើម្បី​ឈានឆ្លោះ​ទៅ​សម្រេ​ចចក្ខុវិស័យ​នេះ គឺ​ត្រូវ​លើក​ទិសដៅ​នេះ ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ការធានា​និរន្តរភាព តួនាទី និង​ដំណើរការ​រដ្ឋបាល​សាធារណៈ​។ នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​១​ដល់​ទី​៣ គឺ​កំណត់​យក​”​អភិបាលកិច្ច​ល្អ​” ជា​ស្នូល ប៉ុន្តែ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ គឺ​ការ​បង្កើនល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច កំណត់​យក​ប្រជាពលរដ្ឋ​ជា​ស្នូល ដូច្នេះ​ហើយ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ពន្លឿន​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ និង​បំពេញ​ការងារ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដោយ​ផ្អែក​លើ​គោលការណ៍​បី គឺ​រដ្ឋបាល​ស្អាតស្អំ រដ្ឋបាល​ឆ្លាត​វៃ និង​រដ្ឋបាល​ខ្លាំង​។

​លោក​រដ្ឋលេខាធិកា​របា​ន​បន្តថា មន្ត្រី​រដ្ឋបាល​ត្រូវ​យក​ប្រជាពលរដ្ឋ​ជា​ស្នូល ក្នុង​ការផ្តល់​សេវា​សាធារណៈ ដោយ​ឈរ​លើ​ព្រហ្មវិហារ​ធម៌​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ដំណាក់កាល​រៀបចំ ការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃ​ជាដើម ព្រោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ស្នូល​គន្លឹះ​នៃ​ជ័យជម្នះ បើ​គ្មាន​ការចូលរួម​ពី​ពួកគេ​ទេ រដ្ឋបាល​មិន​រឹងមាំ​ឡើយ​។​ដូច្នេះ​អ្នក​ដែល​ចុះ​មូលដ្ឋាន​ត្រូវតែ​ដាក់ចិត្ត ដាក់​កាយ​សប្បាយចិត្ត ស្តាប់​សំណើរ សំណូមពរ កង្វល់ ជា​អនុសាសន៍​របស់​ពលរដ្ឋ ហើយ​ត្រូវ​សង្កេតមើល ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត បានន័យថា ការងារ​ផ្តល់​សេវា​របស់​រដ្ឋបាល​សាធារណៈ ធ្វើ​មិន​បាន​ជោគជ័យ​ទេ​។​

​ជាមួយគ្នានេះ លោក​បាន​ស្នើ​ឲ្យ​មន្ត្រីរាជការ បំពេញ​មុខងារ រដ្ឋបាល​សាធារណៈ​ត្រូវធ្វើ​ឲ្យបាន​តាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល ទី​១. ស្អាតស្អំ​៖​មន្ត្រីរាជការ ធ្វើការ​ដោយ តម្លាភាព សមធម៌ សុច្ចរិត​ធម៌ និង​ទទួលខុសត្រូវ​ខ្ពស់ , ទី​២ (​រដ្ឋបាល​ឆ្លាត​វៃ​)៖​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទាន់សម័យ ដើម្បី​ផ្តល់​សេវា​ឲ្យបាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​) និង​ទី​៣ (​រដ្ឋបាល​ខ្លាំង​)៖ ជា​រដ្ឋបាល​ដែល​មាន​សមត្ថភាព​រឹងមាំ មាន​របៀបរបប ដំណើរការ​អាច​បទ​បែន ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិបទ​សង្គម​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។​

​លោក ថោ សេដ្ឋា​ណា បានបញ្ជាក់​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នេះ ជ្រុង​ទី​១ ការអភិវឌ្ឍន៍​ធនធានមនុស្ស ជ្រុង​ទី​២ ការធ្វើ​វិក្រិត្យការ​សេដ្ឋ​កិច្ច  ជ្រុង​ទី​៣ ការអភិវឌ្ឍន៍​វិស័យ​ឯកជន​និង​ការងារ និង​ជ្រុង​ទី​៤ ការអភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព និង​បរិ​យាប័ន​ដែល​មាន​ប្រជាពលរដ្ឋ​ជា​ស្នូល​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.