ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

សម្ដេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​០៧

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី វៀតណាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​មួយចំនួន​០៧
​រួមមាន​៖

១:​កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​ជំនួយ​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទឹកប្រាក់​ចំនួន ៣​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​សាងសង់​សមាសធាតុ​មួយចំនួន នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​លើ​សហគមន៍ ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០​។

២:​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​លើ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី សម្រាប់​រដ្ឋ​សភា​កម្ពុជា​។​

៣:​អនុស្សារណៈ​យោគយល់​គ្នា​ទៅវិញ ទៅមក រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម លើ​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ការងារ​គយ ចុះហត្ថលេខា​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេស​ទាំង​ពីរ​។​

៤:​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការអភិវឌ្ឍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

៥:​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​វឌ្ឍនភាព​លើ​ការសាងសង់ និង​ផែនការ​ប្រគល់​-​ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ខេត្ត​ត្បូងឃ្មុំ រវាង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​

៦:​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​។​

៧:​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ស្តីពី​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​អគ្គិសនី​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.