ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​អ្នក​ខេត្ត​កំពត​បដិសេធ​មិន​គ្រាំទ្រ ហើយ​អះអាងថា​ប្រឆាំង​ដាច់​ចំពោះ​ទង្វើ និង​វត្តមាន​ទណ្ឌិត​សម រង្ស៊ី​នៅ​កម្ពុជា

​អ្នក​ខេត្ត​កំពត​បដិសេធ​មិន​គ្រាំទ្រ ហើយ​អះអាងថា​ប្រឆាំង​ដាច់​ចំពោះ​ទង្វើ និង​វត្តមាន​ទណ្ឌិត​សម រង្ស៊ី​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ ក្រោយពេល​ទណ្ឌិត សម រង្សុី បានធ្វើការ​អំពាវ​ឲ្យមាន​ការបះបោរ  និង​ជេរប្រមាថ ព្រះជេស្តា​របស់​ព្រះមហាក្សត្រ ហើយ​ថែមទាំង​បាន​អះអាង​ថា នឹង​វិលត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ៩​វិច្ឆិការ ឆ្នាំ ២០១៩ ខាងមុខនេះ ក្នុង​គោលបំណង​ដឹកនាំ​ចលនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ  សិស្សានុសិស្ស ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ខេត្ត​កំពត បាន​បដិសេធ​មិន​គ្រាំទ្រ​ទង្វើ​របស់ ទណ្ឌិត​សម រង្ស៊ី នោះឡើយ​។​

​ជាមួយនឹង​ទង្វើ​ដ៏​ខុស​ច្បាប់​របស់ ទណ្ឌិត សម រង្សុី មហាជន​ក្នុង​ខេត្ត​កំពត បានបញ្ជាក់​អះអាងថា​នឹង​ធ្វើការ​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​វត្តមាន​លោក​សម រង្សុី នៅ​កម្ពុជា ព្រោះ​ពួកគេ​ចាត់ទុកថា សម រង្សុី វិលត្រឡប់​មក​ស្រុក​ខ្មែរ​ដើម្បី​បំផ្លាញ​ខ្មែរ បំផ្លាញ​សន្តិភាព បំផ្លាញ់​សេចក្តីសុខ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​នេះ​ជា​ការលើកឡើង​ពី​សំណាក់​មាតា បិតា​សិស្ស  ក្រោយ​បញ្ចប់​ពិធី​ផ្តល់​រង្វាន់​ជ័យលាភី​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ ធ​ម្យមសិក្សា​ទុតិយភូមិ ឆ្នាំ ២០១៩ កាលពី​ព្រឹក​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ នៅក្នុង​បរិវេណ​សាលសន្និសីទ​ខេត្តកំពត​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​គ្រូ​បង្រៀន នៅក្នុង​ខេត្ត​កំពត បាន​លើកឡើង​ថា ទណ្ឌិត​សម រង្ស៊ី  ជា​មនុស្ស​ចង្រៃ ទង្វើ​របស់​គេ​មិន​អាច​ទទួលយក​បាន​ទេ  ហើយ​វត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី ពិតជា​វិល​មក​បំផ្លាញ សន្តិភាព សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​ញុះញង់ ឲ្យមាន​ការបះបោរ បង្ក​ចលាចល និង​អស្ថេរភាព​នៅក្នុង​សង្គម ពិសេស​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយសារ​អ្នក​វិនិយោគទុន​យល់ច្រឡំ​ថា កម្ពុជា​គ្មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ  ហើយ​នាំគ្នា​ត្រឡប់ និង​មិន​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ទៀត​ទេ​។

​ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ការអនុញ្ញាត​ឲ្យ​បុគ្គ​រូប​នេះ​ចូល​ស្រុក ដូច​អនុញ្ញាត​ឲ្យ​ប្រទេស​កើតសង្គ្រាម ហើយ​វិល​ទៅរក​អតីតកាល​ដ៏​សែន​ជូរជត់ នា​សម័យ​ប៉ុល ពត ដូច្នោះ​ដែរ​។​

​អំឡុង​ពេល​នេះ មហាជន ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ប្រឆាំង​ដាច់ខាត កុំ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​សម រង្ស៊ី​ត្រឡប់​ចូល​ស្រុក​បាន​ឲ្យសោះ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!