ទាន់ហេតុការណ៍
​បុរស​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​អាជ្ញាធរ​ឃុំ​កោះហៅ​ឲ្យទៅ​បំភ្លឺ​ ==> ​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

​អ្នក​មាន​ប្រាក់​គួរ​ធ្វើកា​រវិន​យោគ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ជាមុន ទើប​ដំណើរការ​ទទួលបាន​ជោគជ័យ​

​អ្នក​មាន​ប្រាក់​គួរ​ធ្វើកា​រវិន​យោគ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ជាមុន ទើប​ដំណើរការ​ទទួលបាន​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ អគ្គនាយករង​នៃ គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ដល់​សាធារណៈជន និង​វិនិយោគ​គិនថា ប្រសិនបើ​មាន​បំណង់​ចង់​ប្រើប្រាស់​សាច់ប្រាក់​នៅសល់​របស់ខ្លួន​ទៅ​លើ​ឧបករណ៍​ថ្មី ដូចនិ​ស្សន្ទ ឬ មូលប​ត្រ សូម​ធ្វើ​ការជ្រើសរើស​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​ការអនុញ្ញាត និង​ផ្តល់​អាជ្ញាប័ណ្ណ​ជាមុន​ដោយ គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​នូវ​ហា​នី​ភ័យ​ឲ្យនៅ​ទាប​បំផុត​។

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក សុខ ដា​រ៉ា អគ្គនាយករង នៃ​គណៈកម្មាធិការ​មូល​ប​ត្រ​កម្ពុជា ក្នុង​សិក្ខាសាលា​ស្តីអំពី​”​អ្វី​ជា​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​”​ដែល​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូឌាន ដេរី​វេទីវ​អ៊ិច​ឆេង ឯ​.​ក​(Cambodian Derivatives Exchange Co.,LTD.- CDX ) កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ឯ​សណ្ឋាគារ​មិត្តភាព ខេត្ត​កំពត​។​

​លោក​បាន​បន្តទៀតថា កន្លងមក​មាន​ជន​ខិលខូច​មួយចំនួន តែងតែ​ឃោសនា​ដោយផ្ទាល់ និង​ដោយ​ប្រយោល ឲ្យ​សាធារណៈជ​នទៅ​ធ្វើ​ការវិនិយោគ ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន​របស់​ពួកគេ  ដោយ​ពួកគេ​ប្រើ​ពាក្យ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​ដូចជា ឧបករណ៍និស្ស​ន្ទ គម្រោង​វិនិយោគ​រួម​ជា​ដើម បណ្តាល​ឲ្យ​សាធារណៈជន និង​អ្នកវិនិយោគ​ខាតបង់​ថវិកា ដោយសារ​ចាញ់​ការឃោសនា​ឆបោក​នោះ​។

​លោក​បាន​បញ្ជាក់ទៀតថា  ឧ​ករណ៍និ​ស្សន្ទ ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ដើម្បី​បញ្ជ្រាប​ចំណេះដឹង ទៅ​ដល់​សាធារណៈជន​ក៏ដូចជា​វិនិយោគិន ឲ្យ​យល់​ដឹង​ថា​តើ គួ​តែ​ធ្ចើ​ការវិនិយោគ​ទៅលើ ឧបករណ៍និស្ស​ន្ទ នឹង​ក្រុមហ៊ុន​មួយណា  ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​ផ្ទាល់ និង​ចៀសវាង​ការវិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ដែល​មិន​ទទួលបាន​អាជ្ញាប័ណ្ណ​/​ការអនុញ្ញាត​ស្របច្បាប់​ជាមុន​ពី​ខេត្ត​កំពត គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.)​។

​ដោយឡែក លោក Lawrence Kook  អភិបាល​នៃ​ក្រុមហ៊ុន​ក្រុមហ៊ុន ខេ​ម​បូឌាន ដេរី​វ៉េ​ទីវ អ៊ិច​ឆេង​បាន​លើកឡើង​ថា (​ស៊ី​ដី​អ៊ិច​)​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តាំងពី​ឆ្នាំ ២០១៦  ហើយ​ក្រុមហ៊ុន​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់ និង​បាន​សហការ​ជាមួយ គ​.​ម​.​ក ពង្រីក​ការផ្សព្វផ្សាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ ក្រុមហ៊ុន​នេះ​នឹង​ធ្វើ​ការកៀងគរ ក្រុមហ៊ុន​វិនិយោគ​ធំ​នៅ​ជុំវិញ​ពិភពលោក​ឲ្យមក​វិនិយោគ​នៅ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!