ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​ស្លឹក​ចាក​បឹង​ហ្គា​ឡូ នៅ​ខេត្ត​កំពត កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង

​ស្លឹក​ចាក​បឹង​ហ្គា​ឡូ នៅ​ខេត្ត​កំពត កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ បច្ចុប្បន្ន​ខេត្ត​កំពត មាន​កន្លែង​ផ្តល់​សេវា​ស្នាក់នៅ ចំនួន ២២៤​កន្លែង ក្នុងនោះ​សណ្ឋាគារ ១៣​កន្លែង​, ផ្ទះសំណាក់ ១៦៩​កន្លែង​, បឹង​ហ្គា​ឡូ​៤១​កន្លែង សរុប​ចំនួន ៣២២០​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​។ ដោយឡែក​ក្នុង​ចំណោម​បឹង​ហ្គា​ឡូ​៤១​កន្លែង ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​សម្លឹង​ឃើញ​“ ស្លឹក​ចាក​បឹង​ហ្គា​ឡូ​” ថា​សក្តិសម និង​ស្រស់ស្អាត​បំផុត សម្រាប់​ឲ្យ​ពួកគេ មក​សម្រាក ល​ម្ហែ ជួបជុំ មិត្តភក្តិ ក្រុមការងារ និង​ក្រុមគ្រួសារ​ផងដែរ​។

​ទាក់ទង​នឹង​ដំណើរ​កំសាន្ត​លើ​ទឹកដី​ខេត្ត​កំពត លោក​សុភ័ក្ត្រា ដែល​រស់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់ឲ្យដឹង​ថា ខេត្ត​កំពត​មាន​បឹង​ហ្គា​ឡូ​ស្អាតៗ​ជាច្រើន ដែល​រូបលោក​ធ្លាប់​សម្រាក ប៉ុន្តែ​ពេល​មកដល់​ស្លឹក​ចាក​បឹង​ហ្គា​ឡូ ហាក់​មាន​អារម្មណ៍​ប្លែក​គេ និង​ស្រស់ស្រាយ ភ្លេច​ទុក្ខ​កង្វល់​ទាំងពួង ព្រោះ​នៅ​ទីនេះ​មាន​ទេសភាព​បៃតង មាន​ស្ពានឈើ​ធ្វើដំណើរ​នៅក្រោម​ម្លប់ដើ​មចាក​ខ្ពស់ៗ សម្រស់​ដងព្រែក​ដ៏​ស្រស់ត្រកាល ពិសេស​ពេល​ថ្ងៃ​រះ និង​ពេល​ថ្ងៃ​លិច​លើ​កំពូលភ្នំ​ចាំង​ឆ្លុះ​នឹង​ផ្ទៃ​ទឹក​ព្រែក​គឺ​ពិតជា​ស្អាត​ណាស់​។​

​ក្រៅពី​ទេសភាព​ល្អ​ឥតខ្ចោះ ទី​នេះ​ក៏​មាន​ឆ្នេរ​ខ្សាច់ កន្លែង​អាំង​សាច់​ជាប់​មាត់ទឹក និង​មាន​បន្ទប់​គេង​មាន​រចនាបទ​តាម​បែប​បុរាណ ប៉ុន្តែ​បំពាក់​សម្ភារៈ​ទាន់សម័យ​នៅ​ខាងក្នុង  និង​មាន​សេវាកម្ម​ល្អ​។

​ចំណែក​លោក ឈួ វង្ស​ជីវិន មក​ពី​រាជធានី​ភ្នំពេញ​ដែរ  បាន​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ដែរ​ថា ទីនោះ​ពិតជា​កន្លែង​ដ៏​ស្រស់ស្អាត​ជាង​អ្វីដែល​លោក​គិត​។ បឹង​ហ្គា​ឡូ​នេះ​មិន​ត្រឹមតែ​ផ្សារភ្ជាប់​ជីវិត​រស់នៅ​របស់​មនុស្ស​ជាមួយ​នឹង​ធម្មជាតិ​ទេ តែ​ហាក់ដូច​កំពុង​បង្ហាញ​ប្រាប់​យ៉ាងច្បាស់​ថា ធម្មជាតិ​នឹង​មនុស្ស​ពិតជា​មិន​អាច​ខ្វះ​គ្នា​បាន​។​

​កន្លែង​នេះ​មាន​ផាសុខភាព  មាន​ប៉ម​បី​ជាន់​សម្រាប់​អង្គុយ​កម្សាន្ត មាន​ស្ពានឈើ​ឆ្លងកាត់​ព្រែក​ចាក ស្ពានឈើ​រាប់រយ​ម៉ែត្រ​សម្រាប់​ដើរ​តម្រង់​ទៅ​កាន់​បន្ទប់​បឹង​ហ្គា​ឡូ​វ​និមួយៗ និង​សម្រាប់​ដើរ​លំហែរ​គយគន់​ទេសភាព​ព្រៃ​ចាក អង្គុយ​ប៉ម​ស្រូប​យក​ខ្សល់អាកាស​បរិសុ​ទ្ធ ដែល​បក់​ពី​តំបន់ភ្នំ​ផងដែរ​។​

​ម្ចាស់ ស្លឹក​ចាក​បឹង​ហ្គា​ឡូ លោក​ទិត្យ សុវណ្ណ បាន​ប្រាប់​ឲ្យដឹង​ដែរថា នៅក្នុង​គម្រោង​ស្លឹក​ចាក​បឹង​ហ្គា​ឡូ អំឡុង​ពេល​អនាគត នឹង​ក្លាយទៅជា រី​ស៊ត និង​ស្ប៉ា ប៉ុន្តែ​បច្ចុប្បន្ន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ស្នាក់នៅ​ជា​ជំ​ហ៊ាន​ដំបូង​សិន​។​លោក​ថា ក្រោយ​ពេល​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​៩​ខែ គឺ​សម្រេច​បាន​បឹង​ហ្គា​ឡូ​ចំនួន​១៥  ហើយ​នឹង​បន្ត​សាងសង់​បឹង​ហ្គា​ឡូតា​ម​មាត់​ព្រែក កន្លែង​ស្ប៉ា យ៉ូ​ហ្គា  កន្លែង​ប្រជុំ និង​កន្លែង​ភោជនីយដ្ឋាន​តាម​មាត់​ព្រែក  និង​រៀបចំ​ជា​ឆ្នេរ​តាម​មាត់​ព្រែក​ផងដែរ នៅ​ក្នុង​ទំហំ​ដី​ប្រមាណ​បួន ហិកតា​កន្លះ ដែល​មាន​ស្ពានឈើ​សម្រាប់​ដើរ​នៅក្នុង​ព្រៃ​ចាក ប្រវែង​៧៥០​ម៉ឺត្រ​។​

​ស្របពេល​ដែល​កន្លែង​ទេសចរណ៍​ដ៏​សំបូរបែប​ដូចខាងលើ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ប្រាប់ឲ្យដឹង​ថា វិស័យ​ទេសចរណ៍​របស់​ខេត្ត​កំពត​មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ដោយ​មាន​កន្លែង​ផ្តល់​សេវា​ស្នាក់​នៅ​ចំនួន ២២៤​កន្លែង ក្នុងនោះ សណ្ឋាគា ១៣​កន្លែង​, ផ្ទះសំណាក់ ១៦៩​កន្លែង​, បឹង​ហ្គា​ឡូ​៤១​កន្លែង សរុប​មាន​ចំនួន ៣២២០​បន្ទប់  ប៉ុន្តែ​ក្នុង​ចំណោម​បឹង​ហ្គា​ឡូ​ទាំងអស់ ស្លឹក​ចាក​បឹង​ហ្គា​ឡូ​វ​ទាក់ទាញ​ជាងគេ ទោះ​ទើប​បើក​ដំណើរការ​បម្រើសេវា​។ លោក​បាន​បន្តថា ពេល​ស្ថាបនា​រួចរាល់ លោក​ប្រធាន​មន្ទីរ រំពឹងថា ពិតជា​មាន​ភ្ញៀវ​មក​កម្សាន្ត​កាន់តែច្រើន​ថែម​ទៀត  ហើយ​កន្លែង​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ថ្មី​ថែម​ទៀត សម្រាប់​ខេត្ត​កំពត​។​

​សូមបញ្ជាក់​ថា ដើម្បី​ទៅ​ដល់​ស្លឹក​ចាក​បឹង​ហ្គា​ឡូ ត្រូវ​ធ្វើដំណើរ​ពី​ផ្សារ​សាមគ្គី​កំពត ឆ្ពោះ​ទៅ​ស្ពាន​ថ្មី ពេល​ដល់​គល់​ស្ពាន​បត់​ទៅ​ស្តាំ​ដៃ បន្តដំណើរ រហូត​ដល់​ឃើញ​ក្លោងទ្វារ​វត្ត​ទឹក​វិល រួច​ចូល​តាម​ក្លោងទ្វារ សរុប​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ទីតាំង​ស្ថិត ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!