ទាន់ហេតុការណ៍
​បុរស​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​អាជ្ញាធរ​ឃុំ​កោះហៅ​ឲ្យទៅ​បំភ្លឺ​ ==> ​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

ពិធី​សំណេះសំណាល និង​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩​នៅ​ខេត្ត​កំពត​

ពិធី​សំណេះសំណាល និង​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម ពិធី​សំណេះសំណាល​និង​នាំយក​នូវ​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព  លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភាជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​កំពត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សាលសន្និសីទ​ខេត្តកំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត  អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល​សិស្ស ព្រម​ទាំង​សិស្ស​ជ័យលាភី​ចាប់ពី​និទ្ទេស A ដល់​និទ្ទេស E សរុប​ប្រមាណ ៥,០០០​នាក់​។​

​ជា​កិច្ច​ស្វាគមន៍ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានឲ្យ​ដឹង​អំពី​ស្ថានភាព​វឌ្ឍនភា​ព នៃ​វិស័យ​អប់រំ ក្នុង​ខេត្ត​កំពត  ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នា​សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០១៩​នេះ  ខេត្ត​កំពត​មាន បេក្ខជន​បានមក​ប្រឡង​សរុប​ចំនួន ៥,១៤៥​នាក់ ស្រី ២,៦៣៥​នាក់  ជា​លទ្ធផល​មាន​បេក្ខជន​បាន​ប្រឡង​ជាប់​សរុប ៤,១១៦​នាក់ ក្នុងនោះ​ស្រី​២,២១៧​នាក់ ស្មើនឹង​៨០%​។ រីឯ​ចំណាត់ថ្នាក់​និទ្ទេស​(A)​មាន​ចំនួន​២៣​នាក់ ស្រី​១០​នាក់  និទ្ទេស​(B) មាន​ចំនួន​១១៨​នាក់  ស្រី ៦៥​នាក់ និទ្ទេស​(C)៣៣៤​នាក់ ស្រី ១៩៣​នាក់  និទ្ទេស​(D)៨០២​នាក់ ស្រី ៤៩១​នាក់ និង​និទ្ទេស​(E)​មាន​ចំនួន​២,៨២៩​នាក់ ស្រី ១,៤៥៨​នាក់​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ជូន​ថវិកា​ដល់ គណ​:​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ មក​ពី​សាលា​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ក្នុង​ខេត្ត​សរុប​ចំនួន ៥៣៣ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​។​

​ដោយឡែក​សម្រាប់​សិស្ស​ជ័យលាភី និទ្ទេស​(A) ២៣​នាក់​ម្នាក់ៗ​ទទួលបាន ពានរង្វាន់​ជ័យលាភី ម៉ូតូ​ហុងដា​Dream មួយគ្រឿង អម​ជាមួយ​ប្រាក់ ៤០​ម៉ឺន​រៀល និទ្ទេស​(B) ១១៨​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល និទ្ទេស​(C) ៣៣៤​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ១៥​ម៉ឺន​រៀល និទ្ទេស​(D) ៨០២​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​និង និទ្ទេស​(E) ២,៨២៩​នាក់​ម្នាក់ៗ ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!