ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ ក្នុង​ខណ្ឌ​ដង្កោ

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង​, លោក លាង មុនី​រិទ្ធ​, លោក អ៊ឹង អៀង ដែល​ជា​ប្រធាន និង​អនុប្រធាន ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុត្តិសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​បែងចែក​តួនាទី​ភារកិច្ច អនុវត្ត​ការងារ តាម​ការ​ចាត់តាំង​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ប្រគល់ជូន​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២​នេះ​ផង​ដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថ្លែង​សំ​ណេះ សំ​ណា​ល​ជាមួយ​សមាជិក សមាជិការ​ទាំងអស់ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ស្និត​ស្នា​ល ព្រមទាំង​បាន​ចែករំលែក បទ ពិសោធន៍​ការងារ បទពិសោធន៍​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដល់​សមាជិក នៃ​អង្គពិធី​ទាំងមូល ទុក​ជា​ការ​ត្រិះរិះ​ពិចារណា​ផង​ដែរ​។​

​បន្ទាប់​ពី​កម្មវិធី​ត្រូវបាន​បញ្ចប់​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ប្រគល់​អំណោយ រួមមាន​ថវិកា​១២​លាន​រៀល​, ទឹកក្រូច​១២០​កេស និង​ទឹក​សុទ្ធ​១២០​កេស ជូន​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ បែងចែក​គ្នា​យក​ទៅ​ប្រើប្រាស់ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ តាម​សង្កាត់​រៀងៗ​ខ្លួន​៕

(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.