ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​អភិបាលខេត្ត​តាកែវ ដឹកនាំ​មន្ត្រី​រាជការ ជាង​៣០០​នាក់ ចុះជួយ​ច្រក​ដី​ដាក់​បាវ ដើម្បី​ទប់​ទឹក​កុំឲ្យ​បាក់ផ្លូវ ទៅ​សាលា​ស្រុក​បូរី​ជលសារ​

(​តាកែវ​)៖ អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ ប្រមាណ​ជាង​៣០០​នាក់ ចុះជួយ​ច្រក​ដី​ដាក់​បាវ ជួយ​ទប់​ទឹក​ជន់​ឡើង ដើម្បី​ការពារ​កុំឲ្យ​ទឹករល​កបោក​បាក់ផ្លូវ នៅក្នុង​ឃុំ​បូរី​ជលសារ ដែល​ជា​ផ្លូវ​ដ៏​សំខាន់​មួយ ឆ្ពោះទៅកាន់​សាលាស្រុក​បូរី​ជលសារ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​ជួយ​ទប់ស្កាត់​ការពារ​ជំនន់​ទឹកភ្លៀង ឬ​ជំនន់​ទឹក​ទន្លេមេគង្គ តាមរយៈ​ធ្វើ​សកម្មភាព​ដូចជា​នៅថ្ងៃនេះ ដែល​យើង​ការពារ​ជា​មុន​កុំឲ្យ​ទឹករល​កបោក​បាក់ផ្លូវ ទៅកាន់​សាលាស្រុក​បូរី​ជល ដែល​វា​និង​នាំឲ្យ​មាន​ផលវិបាក ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​ផ្លូវ​នេះ ទៅ​ទទួល​សេវា នៅ​សាលាស្រុក​។​

​លោក អ៊ូច ភា បាន​បន្តទៀតថា ក្រៅពី​ត្រៀមលក្ខណៈ ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​តែ​ទឹកជំនន់ អាជ្ញាធរ​ត្រូវ​ជួយ​ទប់ស្កាត់​ជាមុន ចំពោះ​ការ​លិច​ផ្លូវ​សំខាន់ៗ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន តាមរយៈ​ការ ច្រក​ដី​ដាក់​បាវ ឬ​ច្រក​ដីខ្សាច់ ទប់​ច្រាំង​កុំឲ្យ​បាក់ផ្លូវ និង​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់ ដល់​ផ្ទះសម្បែងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​បើ​មាន​បញ្ហា​កើតឡើង អាជ្ញាធ​មូលដ្ឋាន​ត្រូវធ្វើ​សកម្មភាព​ភ្លាមៗ ក្នុង​ការចុះ​ជួយ​បងប្អូន ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នា​នោះ អភិបាលខេត្ត​តាកែវ ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធ​មូលដ្ឋាន ត្រូវ​អប់រំ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​មាត់​បឹង ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ចំពោះ​ជំនន់​ទឹកទន្លេ ដែល​កំពុង​តែ​ឡើង​ខ្លាំង ជាពិសេស​ក្មេងៗ ព្រោះ កាលណា​ប្រជាពលរដ្ឋ​ធ្វេសប្រហែស វា​នឹង​ធ្វើ​ឲ្យ​ក្មេង​លង់ទឹក​ស្លាប់​ជាក់​ជា​ពុំខាន​។ ម្យ៉ាងទៀត​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​អប់រំ​ប្រជាពលរដ្ឋ ពី​ការរស់នៅ​ប្រកបដោយ​អនាម័យ តាមរយៈ​ការហូប​ទឹកស្អាត ឬ​ទឹក​ដែល​មាន​ការដាំ ឲ្យ​ពុះ​ជាដើម​។​

​សូម​បញ្ជាក់​ដែរ​ថា ស្ថានភាព​កម្ពស់​ទឹក​នៅ​ស្រុក​បូរី​ជលសារ មាន​កម្ពស់​៣.៩៩​ម៉ែត្រ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍ របស់លោក ប៊ុន ហួរ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តតាកែវ ហើយ​ចំពោះ​កម្ពស់​ទឹក ដែល​ត្រូវ​ប្រកាស​អាសន្ន​នោះ គឺ​មាន​កម្ពស់ ៤.៥០​ម៉ែត្រ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.