ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​រដ្ឋបាល​ខណ្ឌដូនពេញ​, ជ្រោយចង្វារ និង​ឫស្សីកែវ យក​អំណោយ​ចែកជូន​គ្រួសារ​កងទ័ព ដែល​កំពុង​ឈរជើង​នៅ​ខេត្ត​ព្រះវិហារ​

(​ព្រះវិហារ​)៖ អភិបាលខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ​, អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី និង​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​យក​អំណោយ​ដែល​ជា​សម្ភារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ចុះ​សាកសួរ​សុខទុក្ខ​គ្រួសារ​កងទ័ព ចំនួន​១៩១​គ្រួសារ និង​កងទ័ព​ឈរជើង​ការពារ​ទឹកដី នៅ​វរ​សេនា​តូច​អន្តរាគមន៍​៣៩១ តាម​បណ្តោយ​ព្រំដែន ខេត្ត​ព្រះវិហារ ដែលជា​អង្គភាព​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំងបី​។​

​សម្ភារ និង​គ្រឿងឧបភោគ​បរិភោគ​ទាំងនោះ គិត​ជា​ថវិកា​អស់​ចំនួន​៦១,៤០៥,៥០០​រៀល ក្នុង​នោះ​រដ្ឋបាល​ខណ្ឌ​បាន​ឧបត្ថម្ភ​នៅ​អង្គភាព ចំនួន​២,០០០,០០០​រៀល ក្នុង​មួយ​ខណ្ឌ ព្រមទាំង​សម្រាប់​គ្រួសារ​ទ័ព​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម​, មី​ខ្លាឃ្មុំ ១​កេស​, ទឹកត្រី​១​យួរ​, ទឹកស៉ីអ៉ីវ​១​យួរ​, ត្រីខកំប៉ុង​១​យួរ​, ប្រេង​ឆា​០២​ដប​, ប៊ីចេង​០២​កញ្ចប់​, សារុង​០១, ក្រមា​០១ និង​ថវិកា​ចំនួន​១០០,០០០​រៀល​។​

​ក្នុងឱកាស​នោះ រដ្ឋបាល​ខណ្ឌ​ទាំង​បី បាន​លើក​ពី​វីរភាព​អង់អាច​ក្លាហាន លះបង់​អ្វីៗ​គ្រប់បែបយ៉ាង រួម​ទាំង​ជីវិត​និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​បូរណភាព​ដែនដី​នៃ​មាតុភូមិ នៅតែ​មាន​តម្លៃ​ជា​ដរាប សម្រាប់​បុព្វហេតុ​បម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លើ​ទស្សនវិស័យ ធ្វើឲ្យ​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែន បាន​ក្លាយជា​តំបន់​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ​ណ៍ និង​ការអភិវឌ្ឍ​៕
(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.