ទាន់ហេតុការណ៍
​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ

​អភិបាលខេត្ត​កែប បាន​អំពាវ​នាយ​ដល់​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​

(​ខេត្ត​កែប​) ថ្លែង​ក្នុង​ឱកាស​ទិវា​របស់​មនុស្ស​ចាស់​កម្ពុ​ជា និង​ទិវា​មនុស្ស​អន្តរជាតិ ១​តុលា ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក៏​បាន​អំពាវនាវ​ដល់ លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​រួមគ្នា​ការពា​រសុខ សន្តិភាព​ឲ្យបាន​គង់វ​ង្ស សូម​កុំ​ចាញ់​ឧបាយកល បោក​បញ្ឆោត​របស់​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​ទណ្ឌិត សម រង្ស៊ី ជា​មេក្លោង​ឲ្យសោះ​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​អំឡុង​ពេល​នេះ​ក្រុមប្រឆាំង​មាន​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រូបភាព​របស់​ពួកគេ​គឺ​ប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ខណៈ​ដែល​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​ដោយ​សាលដីកា​ស្ថាពរ​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ជាមួយនឹង​ឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​អន្តរជាតិ ១​តុលា ឆ្នាំ​២០១៩ ដោយ​មាន​ខ្លឹមសារ​ថា ថ្ងៃនេះ​ប្រជាជាតិ​កម្ពុជា​មាន​ក្តីរីករាយ​ដោយ​បាន​ចូលរួម​ជាមួ​យ​ប្រជាជាតិ​ទូទាំង​ពិភពលោក ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់ នៅ​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ជាមួយ​លោកតា លោកយាយ ព្រឹទ្ធាចារ្យ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ព្រមទាំង​ប្រជាជាតិ​ទូទាំង​ពិភពលោក ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​ឆ្នាំនេះ ក្រោម​ប្រធានបទ​”​គាំទ្រ​សុខុមាលភាព​មនុស្ស​ចាស់​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការអនុវត្ត ប្រព័ន្ធ​គាំពារ​សុខុមាលភាព​មនុស្ស​គ្រប់​វ័យ​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា​” ដែល​ជា​ទិវា​រំលឹក​គុណ​ដល់​មនុស្ស​វ័យចាស់​កម្ពុជា ក៏​ដូចជា​មនុស្ស​វ័យចាស់​ទូ​ទាំង​សកលលោក និង​លើកកម្ពស់​មនសិការ ទទួលខុសត្រូវ​ក្នុង​ការចូលរួម​កសាង​សមិទ្ធផល​សង្គម​ជាតិ​មួយ ដែល​មាន​ការយកចិត្ត​ទុកដាក់​នូវ​សុខុមាលភាព​ដល់​ប្រជាជន​គ្រប់​វ័យ ពិសេស​គិតគូរ​ដល់​មនុស្ស​វ័យចាស់​។​

​សូមជម្រាបថា តាម​របាយការណ៍​របស់លោក ចាន់ សា​ម៉េង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កែប បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រដ្ឋមន្ត្រី និង​អនុសាសន៍​របស់ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត បានអនុញ្ញាត​ឲ្យ​មន្ទីរ​សង្គមកិច្ច អតីយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត រៀបចំ​ទិវា​នេះ​ឡើង ចា​រៀងរាល់ឆ្នាំ​។​

​លោក​ប្រធាន​បាន​បន្តថា នៅ​ឆ្នាំ​២០១៩​នេះ ការរៀបចំ​ទិវា​មនុស្ស​ចាស់ ក្រោម​ប្រធានបទ​”​គាំទ្រ​សុខុមាលភាព​មនុស្ស​ចាស់ គឺជា​កត្តា​ដ៏​សំខាន់ ក្នុង​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព មនុស្ស​ចាស់​គ្រប់​វ័យ​និង​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា​” ក្នុង​គោលបំណង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​វ័យចាស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ សម្រាប់​អនុវត្ត​តួនាទី​និង​ភារកិច្ច​ដែល​មាន​ជាអាទិ៍ រៀបចំ​គោលនយោបាយ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​គ្រប់​ទីកន្លែង​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.