ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

រដ្ឋមន្ត្រី វង សូ​ត​៖ វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន លើ​ការអនុវត្ត​គោលនយោបាយ​កម្មវិធី​ជាតិ​

លោក វង សូ​ត បានបង្ហាញ​ការរំពឹង​ទុក​ថា កិច្ចប្រជុំ​របស់​យើង​នឹង​លើកយក នូវ​បញ្ហា​ប្រឈម​នានា និង​ចក្ខុវិស័យ​វែងឆ្ងាយ ជាពិសេស​ទិសដៅ​ដែល ត្រូវ​អនុវត្ត​បន្ត​ឱ្យមាន​ភាពជាក់លាក់ បន្ទាប់ពី​ស្តាប់​នូវ​បទ​អន្តរា​គន៍​របស់ អង្គភាព​ជំនាញ និង​មន្ទីរ​សង្គមកិច្ច​រាជធានី​-​ខេត្ត​មួយចំនួន ដើម្បី​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ផែនការ​សកម្មភាព​ច្បាស់​លាស់ ដែល​ជា​មូលដ្ឋាន​ឈាន​ទៅ​សម្រេច​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ​។​

​គួរបញ្ជាក់​ថា កម្ពុជា ដែល​ពីមុន​ធ្លាប់ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ គ្របដណ្តប់​ដោយ​ភាពក្រីក្រ និង​កង្វះខាត​ស្បៀងអាហារ តែ​ពេល​នេះ កម្ពុជា បាន​ក្លាយជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល ២​ទស្សវត្ស​ចុង​ក្រោយ​នេះ​។ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ ស្ថានភាព​នៃ ជីវភាព​ប្រជាជន​ទូទៅ​បន្ត​មាន​ភាពល្អប្រសើរ ដោយ​កំណើន​ផលិត​ក្នុងស្រុក សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​កើន​ដល់ ១៦៧៩ ដុល្លារ រីឯ​អត្រា​នៃ ភាពក្រីក្រ​កំពុង​បាន​កាត់​បន្ថយ​មក​ក្រោម​១០%​។ កត្តា​ទាំង​នេះ បាន ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​មាន​ទិសដៅ​ប្រែ​ក្លាយទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ លទ្ធផល​ដែល​សម្រេចបាន​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ផ្លែផ្កា​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.