ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

រដ្ឋបាល​ខណ្ឌដូនពេញ រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ពទ្ធ​ស័ករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ កម្លាំង​ប្រជា​ការពារ​ខណ្ឌ ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ ដើម្បី​អបអរសាទរ​បុណ្យ​កាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ប្រពៃណីជាតិ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក​អភិបាលខណ្ឌ ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ជូន​ដល់​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចំរើន និង​សុភមង្គល​ក្នុង​គ្រួសារ ជា​ពិសេស​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ត្រូវ​ពិនិត្យ​យានជំនិះ ពាក់​ខ្សែក្រវាត់ ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​បងប្អូន​យើង លោក ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក អភិបាលខណ្ឌ ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយចំនួន​ដល់​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​ថវិកា​សម្រាប់​កាត់​សំលៀកបំពាក់ ឯកសណ្ឋាន​ម្នាក់ ០១​កំប្លេ ជូន​ដល់​បងប្អូន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ផងដែរ​៕
(​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.