ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជូន​មន្ត្រីរាជការ​សាលាខេត្ត និង​មន្ទីរ អង្គភាព នៃ​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ១០​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជូន​មន្ត្រីរាជការ​សាលាខេត្ត និង​មន្ទីរ អង្គភាព នៃ​ខេត្ត​កំពត នៅ​សាលសន្និសិទ​អគារ​A ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ នាយក នាយករង​រដ្ឋបាលខេត្ត ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត និង​លោក លោកស្រី​អភិបាលក្រុង ស្រុក សរុប​ចំនួន ២៩៩​នាក់​។​

​ក្នុងឱកាស​ថ្លៃថ្លា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ដែល​ទើប​ទទួល​តំណែង​ថ្មី ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​ចំនួន ៦​ចំណុច រួមមាន​៖

១-​ត្រូវ​រួម​សហការ​ល្អ​ជាមួយ​ថ្នាក់លើ ក៏ដូចជា​សហការី​ក្រោម​ឱវាទ​ទាំងអស់ អនុវត្ត​ឲ្យបាន​ល្អ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​តា​ម​ឋានានុក្រម​ការងារ ជា​ពិសេស​អនុវត្ត​ឲ្យបាន​ល្អ​នូវ​ប្រពៃណី​សាមគ្គី ឯកភាព​ផ្ទៃក្នុង មាន​តម្លាភាព និង​មាន​គណនេយ្យភាព​។​

២-​ត្រូវ​បន្ត​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៤ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល និង​ព្យាបាល​” ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ជូន​អង្គភាព ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ​។​

៣-​ត្រូវ​បន្ត​ពង្រឹង​វប្បធម៌​ចុះ​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​បញ្ហា ទុក្ខ​កង្វល់ និង​សំណូមពរ ព្រមទាំង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​ជៀសវាង​ឲ្យបាន​នូវ​ពាក្យ​ថា​”​មន្ត្រី​ជើង​ដប់​”​។​

៤-​ត្រូវ​ពង្រឹង​ឆន្ទៈ​ខ្ពស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​អនុវត្ត​យ៉ាង​សកម្ម​នូវ​តួនាទី ភារកិច្ច ដែល​បាន​កំណត់​។​

៥-​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ដើម្បីឲ្យ​ការអនុវត្ត​តួនាទី បំពេញ​ភារកិច្ច​ការងា​រកា​ន់ តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.