ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​អភិបាលខេត្ត​កែប អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ចរាចរ និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​!

(​ខេត្ត​កែប​)៖ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ ទី​៩ ក្នុង​វត្ត​សត្ថា​រាជា​អង្គ​ព្រៃធំ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​ភិបាល​ខេត្ត​កែប បាន​ធ្វើ​ការអប់រំ ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណៈ បើកបរ​រថយន្ត ម៉ូតូ ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ពាក់មួក និង​ខ្សែក្រវាត់​សុវត្ថិភាព ដាក់​កញ្ចក់​មើល​ក្រោយ​ឱ្យបាន​ត្រឹមត្រូវ និង​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​បង្កា​គ្រោះថ្នាក់​ចរាចរ​ជា យថាហេតុ ដែល​នាំ​ឱ្យ​ខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់​បង់​ពេលវេលា​រកស៊ី ធ្លាក់ខ្លួន​ពិការ ឬ​បាត់បង់​ជីវិត​ជាដើម​។​

​លោក​អភិបាលខេត្ត​កែប បាន​បញ្ជាក់ទៀតថា ស្របពេល​ដែល​ប្រទេសជាតិ​កាន់តែ​មាន​ការរីកចម្រើន ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា ដូច្នេះ​កំណើន​នៃ​យានយន្ត​គ្រប់​ប្រភេទ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បង្ករ​នូវ​ការកកស្ទះ​នៅតាម​ទីក្រុង ទីប្រជុំជន និង​មាន​គ្រោះថ្នាក់​ចរាចរ​ជា​បន្តបន្ទាប់ ដែល​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​។

​លោក​បាន​បន្តថា ក្រៅ​ពី​គ្រោះថ្នាក់​ចរាចរ បញ្ហា​គ្រឿងញៀន ក៏​នៅតែ​ជា​បញ្ហា​ចំបង​ដែល​យើង ទាំងអស់គ្នា ត្រូវតែ​រួមគ្នា​ដោះស្រាយ និង​ទប់ស្កាត់ ទាំង​ព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏​ដូច​អាជ្ញាធរ​ដែនដី ត្រូវ​អប់រំ​ផ្សព្វផ្សាយ ដល់​យុវជន កូនប្រុស​ស្រី សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ទៅ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​នានា​ទាំង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។

​ជាមួយនេះ លោក​អភិបាលខេត្ត​បានចាត់ទុក​ការជួបជុំ​គ្នា​ធ្វើ​បុណ្យទាន​បាន​យ៉ាង​រីករាយ​ដូច​ពេលនេះ គឺជា សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​រាប់រយ​ទៀត នៃ​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ នោះ​អ្វី គ្រប់យ៉ាង​ក៏​និង​ត្រូវ​បាត់បង់​ដែរ ហេតុនេះ​លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខ​សន្តិភាព​ដែល​ខិតខំ​កសាង​មក​យ៉ាង​លំបាក​នេះ​ឱ្យបាន​គង់វង្ស កុំ​ជឿ​លើ ពាក្យភូតកុហក​របស់​ជន​អគតិ ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.