ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ឆ្នោត​យួន​ដែល​មាន​យីហោ​សញ្ញា​សម្គាល់ K38 កំពុង​ដំណើរកា​របើក​កត់​ព្រោងព្រាត​ពេញ​ភ្នំពេញ​

ភ្នំពេញ ៖ មាន​ការកត់សម្គាល់​ឃើញ​ថា ឆ្នោត​យួន​ដែល​មាន​យីហោ​សញ្ញា​សម្គាល់ K38 បាន​និង​កំពុង​បើក​ដំណើរ​របរ​រកស៊ី​ខ្នាត​ធំ ហើយ កត់​ជា​ចំហ​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មិន​ញញើត​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ទាល់តែសោះ ព្រោះ​ល្បី​ថា ថៅកែ​ឆ្នោត​យួន​ដែល​មាន​យីហោ​សញ្ញា​សម្គាល់ K 38 មួយ​នេះ មាន​បុណ្យស័ក្តិ​ជា​ឧត្តមសេនីយ៍ និង​មាន​អំណាច​ខ្លាំង​សម្បើម​ណាស់ សូម្បី​តែ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ផង​។​

​ចំពោះ​ឆ្នោត​យួន​ដែល​មាន​យីហោ​សញ្ញា​សម្គាល់ K38 នេះ​ត្រូវបាន​គេ​សង្កេតឃើញ​មាន​ដាក់ពង្រាយ​ជាច្រើន​កន្លែង និង​មាន​អ្នក​ចាំ​ទទួល កត់​ជា​ចំហ​ទៀតផង ដូចជា​នៅ​ម្តុំ​រោងចក្រ​សាំ​ហាន់ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​, ភូមិ​ដំណាក់​ធំ​២ និង​តំបន់​រោងចក្រ​ដំបូល​ក្រហម ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​សូម​រំលឹក​ផង​ដែរ​ថា កន្លង​មក​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ធ្លាប់​បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដូចជា ៖ កន្លែង​ភ្នាល់​ចាក់បាល់​តាម​អ៊ិន​ធើ​ណិ​ត ទូ​ហ្គេម​បាញ់​ត្រី បញ្ជល់មាន់ បៀ អាប៉ោង និង​ឆ្នោត​យួន​ជាដើម ប៉ុន្តែ​ចំណាត់ការ​នេះ​ហាក់ដូចជា​សាប​ដូច​ទឹកភ្លៀង​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​។​

​សម្រាប់​ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត​។​

(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
WwwChk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.