ទាន់ហេតុការណ៍
​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​

ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​

(​ខេត្ត​កែប​) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​សហការី បាន​អញ្ជើញ​ចូលរួម កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ក្នុង​កម្មវិធី​កាន់បិណ្ឌ​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នាយក នាយករង​ទីចាត់ការ ប្រធាន​អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត មន្ត្រីរាជការ និង​ពុទ្ធិ​បរិស័ទ្ធ​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​ក៏បាន លើកឡើងថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ ទើប​ស្រុកទេស​មានការ​រី​ចម្រើន​ឥតឈប់ឈរ​។​ជាក់ស្តែង​វិស័យ​សាសនា​បាន​និង​កំពុង​រីកដុះដាល​ពេញ​ផ្ទៃ​ប្រទេស ពិសេស​ខេត្ត​កែប​របស់​យើង​តែម្តង គឺ​ត្រូវបាន​កសាង​វត្ត​អារាម​យ៉ាងច្រើន​សម្រាប់​បម្រើ​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​នៃ​យើង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ប្រគេន​ទេយ្យវត្ថុ និង​ប្រគេន​យេគូ​ដល់​ព្រះសង្ឃ និង​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ដេ​ី​ម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​បុព្វការី​ជន អ្នកស្នេហាជាតិ មាតាបិតា ញាតិ​កា​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ជា​កិច្ច​ឆ្លង​បុណ្យ​។

​សូមបញ្ជាក់​ថា​៖ ក្នុងឱកាស​វេន​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​នា​ព្រឹក​នេះ បច្ច័យ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ខេត្ត រួម​ជាមួយ​មន្ត្រី​រាជកា​រ សរុប​ចំនួន ៣.៧៧០.០០០ រៀល​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.