ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​)

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ហៅ​វត្ត​ចិន​ដំ​ដែក ដែល​មាន​ព្រះចៅអធិការ ព្រះនាម​វិសុទ្ធិ​សីលា​ចារ្យ ជឹម ជោត គង់​ចាំ​ព្រះវស្សារ  នៅ​ពេល​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដែល​ជា​ពិធីបុណ្យ​ជាតិ​ដ៏​សំខាន់​បំផុត របស់​ប្រពៃណី​របស់​ខ្មែរ​ដែល​កាន់ សាសនាព្រះពុទ្ធ​។​

​ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​៨ នា​វត្ត​ទាំង​៦ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ នា​ព្រឹក ថ្ងៃ​សៅរ៍ ០៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​ភរិយា និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ និង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​០៨ និង​រាប់បាត្រ ប្រគេន​ទេយ្យទាន និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា និង​សម្រាប់​ការសាងសង់​សមិទ្ធផល​នានា នៅ​វត្ត​ទាំង​៦ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រួមមាន : វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​) វត្ត​វិមាន​តេជះ​(​ហៅ​វត្ត​ស្រះចក​) វត្ត​បទុម​វ​តី វត្ត​ឧណាលោម វត្ត​សារាវ័ន្ត​តេជោ និង វត្ត​កោះ ។​

​បច្ច័យ​កាន់បិណ្ឌ វេន​ទី​៨ សំរាប់​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​) សរុប​ចំនួន ៣៦,៣៤៥,២០០៛ ក្នុងនោះ​មាន បច្ច័យ​លោក អភិបាលខណ្ឌ និង ភរិយា ចំណាយ​ក្នុង​ពិធីបុណ្យ ចំនួន ២៤,០៤៨,០០០​រៀល បច្ច័យ របស់​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ សំរាប់​តំកល់​កសាង​ក្នុង​វត្ត​ចំនួន ១៣,២៩៧,២០០៛  ។​

​បច្ច័យ សំរាប់​វត្ត​ទាំង​៥​រួមមាន​: ក្នុង​មួយ​វត្ត ថវិកា​ចំនួន​៥០​ម៉ឺន​រៀល អង្ករ​២​បាវ​ស្មើ ១០០​គីឡូក្រាម ទឹកក្រូច​០២​កេស  ទឹក​សុទ្ធ​០២​កេស និង  មី​ចំនួន​០២ កេស ។​

​សូម​ឧទ្ទិស​មគ្គផល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទូទាំង​ខណ្ឌ​ដូនពេញ ទទួលបាន​នូវ​បុណ្យ​កុសល និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​លោក សុខ ពេញវុ​ធ បានបញ្ជាក់​ថា ÷ ក្នុង​ឱកាស​នេះ​ផងដែរ លោក​សូម​ផ្តាំ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយត្ន័ នៅក្នុង​លំនៅដ្ឋាន​ដែល​អុច​ទាន​ធូ​ក​បើកទឹក​ប្រើប្រាស់​ភ្លើង​អគី្គ​ស​នី ត្រូវ​ប្រុងប្រយត្ន័​បំផុត មុន​និង​ចាកចេញ​ពី​ផ្ទះ​និង​ពេល​ចេញ​ដំណើ ធ្វើ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក មើល​គំនូ​រសញ្ញា​ផ្លូវ មើល​លើ​ភ្លើងស្តុប​ចរាចរណ៍ ត្រូវ​ប្រុងប្រយត្ន័ និង​ចេះ​អធ្យាស្រ័យ​យល់យោគ​គ្នា ជាពិសេស សំរាម​នៅ​តាម​គេហដ្ឋាន​ដោយ​ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ជាប់រវល់​ឈប់សំរាក​. ៕

(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.