ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​ភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A ទាំង​៨​រូប ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង ថ្ងៃ​១៩ ខែ​សីហា ឆ្នាំ​២០១៩ ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការអបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង​៨​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រហូត​ទទួលបាន​និទ្ទេស A ដែល​ជា​និទ្ទេស​ល្អ​ប្រសើរ​បំផុត ក្នុង​ជីវិត​សិក្សា​នៅ​ថ្នាក់​មធ្យមសិក្សា លទ្ធផល​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​មាតាបិតា​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មោទនភាព និង​មុខមាត់​របស់​ខេត្ត​ស្វាយរៀង​យើង​ទាំងមូល​នៅក្នុង​បរិបទ​ដែល​ប្រទេសជាតិ​កំពុង ទទួល​ផល​ពី​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជាពិសេស​វិស័យ​សិក្សាធិការ​អប់រំ ។​

​ជាមួយ​នេះ​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ជូន​ថា យុវជន​នា​ពេលបច្ចុប្បន្ន​នេះ ពិតជា​មាន​សំណាង​ណាស់ ដែល​មាន​ឳ​កាស​ពេញលេញ និង​សម្បូរបែប ទទួលបាន​នូវ​ការអប់រំ​សិក្សា​គ្រប់​ទីកន្លែង ព្រោះ​ថា​សាលារៀន​ត្រូវបាន​ពង្រាយ​ទៅ​កៀក​ជាប់ នឹង​របង​ផ្ទះ​តែម្ដង ផ្ទុយស្រឡះ​ពី​ជំនាន់​មុន ដែល​ពុំ​មាន​ឱកាស​ពេញលេញ​បែបនេះ​ទេ ណាមួយ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ផង ណាមួយ​ត្រូវ​ជួយ​កិច្ចការ​ផ្ទះ​ផង ណាមួយ​ត្រូវ​គេច​ពី​គ្រាប់ផ្លោង​ផង ដោយសារ​កាល​នោះ​ប្រទេស​ជាតិ​គ្មាន​សន្តិសុខ​ពេញលេញ ដូច​សព្វថ្ងៃនេះ​ទេ ដូច្នេះ​តម្លៃ​នៃ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល ជា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​ជូន​ជាតិ​មាតុភូមិ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យបាន​គង់វង្ស ។​

​ទន្ទឹមនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចេះ​តស៊ូ​អំណត់​ព្យាយាម ដោយ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យបាន​ពូកែ​ថែមទៀត ត្រូវ​ធ្វើ​អំពើ​ណា​ដែល​ល្អ និង​មាន​ផលប្រយោជន៍​ដល់​សង្គម ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ចៀសវាង​ឲ្យបាន​នូវ​អំពើ​អបាយមុខ​ផ្សេងៗ  ត្រូវ​បន្ត​ប្រតិបត្តិ​ខ្លួន​ជា​កូន​ល្អ សិស្ស​និស្សិត​ល្អ និង​មិត្តភក្ដិ​ល្អ ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឲ្យក្លាយ​ជា​យុវជន​គំរូ ដែល​ប្រកបដោយ​គុណសម្បត្តិ​បួន​យ៉ាង គឺ​បញ្ញា សីលធម៌ សុជីវធម៌ និង​កាយសម្បទា​មាំមួន ដោយ​មិន​ត្រូវ​មាន​មោទភាព​ភ្លេចខ្លួន និង​មិន​ត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត ត្រូវ​បន្ត​ខិតខំ​ដើម្បី​សម្រេច​នូវ​គោលដៅ និង​គោលបំណង​របស់​ខ្លួន​ទៅ​អនាគត​ដើម្បី​ខ្លួនឯង​និង​ប្រទេសជាតិ ព្រមទាំង​ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ។​

​នៅ​ចុងបញ្ចប់ ដើម្បី​ជា​ការចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សិស្សានុសិស្ស​ជ័យលា​ភី​និទ្ទេស A ទាំង​៨​រូប ឯកឧត្ដម​អភិបាលខេត្ត បាន​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន ៖ ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ចំនួន​០១​គ្រឿង កុំព្យូទ័រ​យួរដៃ ១​គ្រឿង ថវិកា​១០​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​នាយក​សាលា និង​មន្ទីរអបរំ​ម្នាក់ៗ​ទទួលបាន ៥​ម៉ឺន​រៀល​ផងដែរ​៕
(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.