ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក  ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ភ្នំពេញ​)៖  លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​-​ព្រឹទ្ធសភា លោកជំទាវ​កិត្តិ​អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក  ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ៧/៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ រួម​ជាមួយ​ក្រុម​គ្រួសារ និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​វិមាន​តេជ្ជៈ​ហៅ​វត្ត​ស្រះចក សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ទៅ​តាម​គន្លង​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​យក​ប​ច្ច័​ចំនួន ៧២០០០០០០ លាន​រៀល​ប្រគេន​សម្តេច​សង្ឃ ចរិយា ឈឹង ប៊ុនឈា ព្រះចៅអធិការ​វត្ត វិមាន​តេជ្ជៈ ហៅ​វត្ត​ស្រះចក សំរាប់​កសាង​ព្រះវិហារ​ថ្មី​ដែល​ទើប​និង​កសាង​នៅក្នុង​ឆ្នាំ​នេះ​កំពុងតែ​ចាក់គ្រឹះ​។​

​ចំពោះ​ទេយ្យទាន​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ រួម​មាន​សាដក​, មី​, ទឹក​សុទ្ធ​, ទឹកក្រូច​, អង្ករ ស្ករស​, ផ្លែឈើ​, ត្រីខកំប៉ុង​, ទឹកដោះគោ​ខាប់​, ក្រណាត់ស​, បច្ច័យ​សំរាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី កងកម្លាំ​សន្តិសុខ និង​កូនសិស្ស​លោក​ផងដែរ​។​

​ពិធី​បុណ្យកាន់បិណ្ឌ​ដែល​មាន​រយៈពេល ១៤​ថ្ងៃ មុន​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ធំ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង ៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិ​សង្ឃ​ដែល​កូនចៅឧ​ទ្ទិស​ជូនទៅ​។​

​ជា​រៀងរាល់ឆ្នាំ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​បុណ្យ​ភ្ជំ​ុ​បិណ្ឌ​នៅ​វត្ត​វិមាន​តេជ្ជៈ ហៅ​វត្ត​ស្រះចក  ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅក្នុង​រដូវ​នៃ​ពិធី​បុណ្យ​ដាក់​បិណ្ឌ អស់លោក និង​លោកស្រី តែងតែ​អញ្ជើញ​ចូលរួម​ធ្វើ​បុណ្យ​ដាក់​ទាន ជាមួយ​ពុទ្ធបរិស័ទ​ព្រមទាំង បាន​នាំយក​នូវ​គ្រឿង​សក្ការបូជា មាន​ទៀនធូប ផ្កា​ភ្ញី បូជា​ចំពោះ​ព្រះ​ពុទ្ធអង្គ និង​ព្រះ​រតនត្រ័យ និង​ទេយ្យទាន មាន​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ រួម​និង​បច្ច័យ​យកមក​ប្រគេន​ព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បី​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ជីដូន​ជីតា​ញាតិ​ការ ទាំង​៧​សន្ដាន ដែល​បាន​ចែក​ឋាន ទៅកាន់​បរិ​លោក​ខាងមុខ សូមឲ្យ​មក​ទទួល​នូវ​ផល្លា​និ​សង្ឃ ដែល​កូន ចៅ​បាន​ឧទ្ទិស ជូន​តាមរយៈ​ព្រះសង្ឃ នា​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ឲ្យបាន​ទៅ​សោយសុខ​នៅ​ទី​ស្ថាន​បរមសុខ​គ្រប់ៗ​ជាតិ ។​

​មួយចំណែក នៃ​កុសលផល​បុណ្យ​នេះ ក៏​សូម​ឧទ្ទិស​ជូន​ចំពោះ​ដូង​វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ​គ្រប់​ជំនាន់ ដែល​បាន​បូជា​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ និង​កសាង​ជាតិ​មាតុភូមិ និង​ប្រជាជន សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងនោះ​ចាប់ កំណើត​កើត​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!