ទាន់ហេតុការណ៍
វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​

ខេត្ត​បាត់ដំបង ៖ ​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩​ស្រុក​កំរៀង​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាល ជាតិ​ភូមិភាគ​ទី​៥ បាន​ដឹកនាំ​លោក លោកស្រី ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ ព្រមទាំង​មន្ត្រី​នគរបាល ចំណុះ​ស្នងការដ្ឋាន សាកសួរ​សុខទុក្ខ​កងកម្លាំង នគរបាល ក្នុង​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ ៨១៩​និង​លេខ​៨១៧​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទាំងអស់ នា​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជំ​បិណ្ឌ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។

​មានមតិ​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​នាឱកាស​នោះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ​បានស​ម្តែង​នូវ​ការ​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំពោះ​កងកម្លាំង​នគរបាលជាតិ ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​វីរភាព​របស់​កងកម្លាំង​នគរបាល​វរ​:​ព្រំដែន​ទាំងអស់ ដែល​បាន​ខិត ខំ​បំពេញ ភារកិច្ច បម្រើ​ជាតិ​មាតុភូមិ ការពារ​បាន​នូវ​បូរណភាព​ទឹកដី ព្រមទាំង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជា​ពល រដ្ឋ​នៅ​មូល ដ្ឋា​ន​ផងដែរ ។

ឯកឧត្តម បាន​បន្តថា ពី​ពេល​នេះ​ទៅមុខ​នគរបាល​យើង​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​នេះ​ជា​បន្ត​ទៀត ហើយ​ត្រូវ​ការពារ​ឲ្យបាន​នូវ​បូរណភាព​ទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប ច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ប្រឆាំង​ដាច់ខាត​ជាមួយ​ពួក​ក្បត់ជាតិ​ដែល​មាន​បំណង និង​មហិច្ឆិតា​ធ្វើ​បដិវត្តន៍​ព៌ណ ចង់​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ដែល​យើង​កំពុង​មាន​ដូច​ពេលបច្ចុប្បន្ន​នេះ​។ នគរបាល​ត្រូវ​ដេីរ​តួ​ជា​ស្នូល​ក្នុង​ការអនុវត្ត​នូវ​កម្មវិធី គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន​។

​ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ថែរក្សា​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ជាមួយ​កងកម្លាំង​នគរ បាល​ដូចគ្នា​ព្រមទាំង​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែលមាន​សកម្មភាព ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​យើង​ទប់ស្កាត់​រាល់​បទ​ល្មេី​ស​គ្រប់​ប្រភេទ​ដូចជា​ករណី​ឆ្លងដែន​ដោយ​ខុសច្បាប់  ការជួញដូរ​គ្រឿងញៀន ជា​ដេ​ី​ម​ក្រៅពី​នោះ​ត្រូវ​គោរព បាន​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ស្របតាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ ជាមួយនេះដែរ​កងកម្លាំង​នគរបាល​យើង​ត្រូវ​ថែរក្សា​បាន​នូវ​សុខភាព​របស់យេ​ី​ង ទាំង​ការរស់នៅ​ស្អាត  ការហូបចុក​ស្អាត ប្រកបដោយ​អនាម័យ​ល្អ ។​

​ឯកឧត្តម​បាន​នាំយក​នូវ​ថវិកា សម្ភារ​:​គ្រឿងឧបភោគ បរិភោគ​ជា​អំណោយ​ដ​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​បញ្ជាការដ្ឋាន​វរ​សេនា តូច​នគរបាល ការ ពារ​ព្រំដែន​គោក ព្រមទាំង​កងកម្លាំង​នគរបាល​ចំណុះ​វរ​:​ព្រំដែន​នាពេលនេះ​ផងដែរ​៕

(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012826890

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.