ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើូ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​ដែល​កម្មវិធី​នេះ​ធ្វើឡើង​នា​សាលប្រជុំ​សាលា​ខេត្ដ​ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក​វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​បានឲ្យ​ដឹង​អំពី​ស្ថានភាព​មន្ត្រីរាជកា​រស៉ី​វិល​នៃ​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំណុះ​សាលាខេត្ត​កំពត​ទាំងមូល​បច្ចុប្បន្ន​មាន​ចំនួន​សរុប​១៩១​នាក់​ស្រី​៦៩​នាក់​ក្នុងនោះ​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​មាន​ចំនួន​សរុប​១៣៨​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​មាន​ចំនួន​សរុប​៥៣​នាក់​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ដោយ​បញ្ជាក់​ថា​៖ ជា​ការពិត​កន្លងមក​ក្នុង​មួយ​ឆ្នាំ​រដ្ឋបាល​ខេត្ត​កំពត​តែងតែ​ធ្វើ​នូវ​កម្មវិធី​ជួបជុំ​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​នា​មុន​ឱកាស​បុណ្យ​ប្រពៃណី​ជាតិខ្មែ​រ​ម្ដងៗ​។ ពិសេស​បុណ្យ​ភ្ជំបិណ្ឌ​និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺជា​គោលបំណង​ដើម្បី​ផ្សារភ្ជាប់​ការស្រឡាញ់​រាប់អាន​ក្នុង​មនោសញ្ចេតនា​ការងារ​និង​ការលើកទឹកចិត្ត​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ពោល​គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាព រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​សេសសល់​នានា​ពី​ច្រើន​មក​តិច​និង​ពី​តិច​ទៅ​អត់ សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ការអនុវត្ត​ការងារ​បាន​កាន់​តែប្រ​សើរ​និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​លើ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការរួម​គ្នា​ជំរុញ​កិច្ច​អភិវឌ្ឍន៍​ក្នុង​ខេត្ត​កំពត​អោយបាន​កាន់តែ​រីកចម្រើន​បន្ត​ទៅមុខ​ទៀត​។​

​ក្នុងឱកាស​នោះ​លោក ជាវ តា​យ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ​ចំណុះ​សាលាខេត្ត​កំពត​ទាំង​មូលស​រុប​ចំនួន​១៣១​នាក់​ក្នុង​ម្នាក់​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល  នឹង​បន្ត​ឧបត្ថម្ភ​ដល់​សមាជិ​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​២៥​នាក់​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល​សរុប​មាន​ចំនួន​៦៤​លាន​៩​សែន​រៀល មន្ដ្រី​ជាប់​កិច្ចសន្យា​ចំនួន​៥៣​នាក់ និង​នគរបាល​ចំនួន​៦​នាក់ ម្នាក់ៗ​២០​ម៉ឺន​រៀល​សរុប​ថវិកា​ទាំងអស់​ចំនួន​៧៦​លាន​៧​សែន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.