ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​

(​ខេត្ត​កែប​)៖ ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស គប្បី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ត្រូវ​តែ​រួម​សហការ​គ្នា​ឲ្យបាន​ស្អិតល្មួត ពិសេស​ការគ្រប់គ្រង​តំបន់​ព្រៃកោងកាង​កុំឲ្យ​មាន​គេ​កាប់​ទន្ទ្រាន​បន្តទៀត​។​

​ការលើកឡើង​បែប​នេះ ខណៈ​ដែល លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្តីពី​ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​លិច​ទឹក ខណៈ​តំបន់​ព្រៃ​លិច​ទឹក​ខ្លះ​ត្រូវ​មាន​ជនខិលខូច​លួច​កាប់​ទន្ទ្រាន ហើយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរខេត្ត មន្ត្រី​ពាក់ព័ន្ធ កម្លាំង​សមត្ថកិច្ច រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក ហាស់ សារ៉េត បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បែងចែក​ការគ្រប់គ្រង​តំបន់​គម្រប​ធម្មជាតិ​(​ព្រៃឈើ​) មួយ​ផ្នែក​ទៅ​ខាង​បរិស្ថាន និង​មួយ​ផ្នែក​ទៅ​ក្រសួង​កសិកម្ម រក្ខា​ប្រមាញ់ និង​នេសាទ ហើយ​សព្វថ្ងៃនេះ​ខាង​កសិកម្ម​គ្រប់គ្រង​តែ​លើ​ដី​សម្បទាន​ដែល​មាន​ប្រមាណ​ជាង​៣០០​ក្រុមហ៊ុន ក្រៅពី​នោះ​ក៏​នៅ​មើល​ព្រៃ​មួយ​ចំនួន​ទៀត​ដែល​នៅ​សេសសល់​ពី​ការគ្រប់គ្រង​របស់​បរិ​ស្ថាន ដូចជា​សហគមន៍​ព្រៃឈើ​ជា​ដម​។​ចំពោះ​ការបែងចែក​របស់​រាជ​រដ្ឋាភិបាល​នេះ​យើង​ឃើញថា ហាក់បីដូច​ជា​ដាច់ស្រឡះ​ពីគ្នា ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​យើង​យល់​ថា​ក្រសួង​ទាំងពីរ​នេះ​ហាក់​នៅ​តែ​ជួប​ការលំបាក ដោយ​បញ្ហាលំបាក​នេះ​មក​ពី​ក្រសួង​កសិកម្ម​ត្រូវ​មាន​តួនាទី​គ្រប់គ្រង​លើ​ដី​សម្បទាន ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ក្រុមហ៊ុន​ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​សង្គម ហើយ​ដី​ទាំងអស់​នេះ​ជា​ដីព្រៃ​ដែល​រិច​រិល ជា​ដី​ដែល​គ្មាន​ប្រយោជន៍​ទៅ​អនាគត តែ​កន្លែង​ខ្លះ​ក៏​ជា​ដី​សំបូរ​ទៅដោយ​ព្រៃស្រោង ដោយ​មុននឹង​ដាំ​ដុះ​ក៏​ត្រូវការ​ឈូសឆាយ សម្អាត​ដើម្បី​ដាំ​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ ជួនកាល​ការអនុវត្ត​ខ្លះ​អាច​រាលដាល​ដល់​ផ្នែក​បរិស្ថាន ទើប​មាន​ការ​ចោទ​បញ្ហា​គ្នា​ទៅវិញទៅមក ឬ​ឆ្លើយ​យក​រួចខ្លួន ឬក័​អាច​ទម្លាក់កំហុស​ដាក់គ្នាក៏​មាន​។​

​ដោយសារ​មាន​បញ្ហា​បែប​នេះ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដោះស្រាយ​តាម​យន្តការ​គណៈកម្មការ​ជាតិ​ក៏ដូចជា​ការសម្របសម្រួល​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ផងដែរ ដើម្បីឲ្យ​ដំណើរការ​គ្រប់គ្រង​ឈាន​ទៅ​មុខ​។​ចឹង​ហើយ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​និង​ថែរក្សា​តំបន់​ធនធានធម្មជាតិ​ឲ្យ​កាន់តែ​មាន​និរន្តរភាព គប្បី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចេះ​សហការ​គ្នា​ឲ្យបាន​ល្អប្រសើរ​ទាំង​ធនធាន​តំបន់​ដីគោក និង​តំបន់​ព្រៃ​លិច​ទឹក​។​

​សូមជម្រាបថា បើ​ផ្តោតទៅលើ​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​លើកឡើង​ថា កន្លង​មក​រដ្ឋបាលខេត្ត​ពិតជា​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត​ក្នុង​ការគ្រប់គ្រង​តំបន់​ព្រៃ​លិច​ទឹក ព្រម​ទាំង​ធនធាន​លើ​ដី​គោក​ដែល​មាន​ស្រាប់ ប៉ុន្តែ​ក៏​មាន​តំបន់​ខ្លះ​ដែល​នៅ​ឆ្ងាយ​ពី​ដងផ្លូវ ឆ្ងាយ​ពី​ភ្នែក​មហាជន ត្រូវបាន​ជន​ខិលខូច​លួច​ចូល​ទៅ​ទន្ទ្រាន​កាប់ឆ្ការ កាប់​បំផ្លាញ​ធ្វើឲ្យ​ជំនាញ​ពិបាក​គ្រប់គ្រង ហើយ​ការកាប់​វាត​នេះ​បើ​ពួកគាត់​កាប់ឆ្ការ​បាន​ភ្លាម​មិន​បាន​អាស្រ័យ​ផល​អ្វី​សោះ គឺ​លក់​ភ្លែត​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ ថែម​ទាំង​គ្មាន​ដាក់​ឈ្មោះ​អ្នក​ទិញ អ្នក​លក់​នោះ​ទេ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា បាន​ជំរុញ​ដល់​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប​ទាំងមូល ត្រូវ​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​គ្រប់គ្រង​ថែរក្សា ការពារ​តំបន់​ធនធានធម្មជាតិ​របស់​យើង​ឲ្យបាន​គង់វង្ស ពិសេស​ត្រូវ​បោះបង្គោល​កំណត់​តំបន់​ព្រៃ​លិច​ទឹក ត​បន់​ព្រៃ​សហគមន៍ និង​តំបន់​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​ច្បាស់លាស់ ជៀសវាង​កុំឲ្យ​មាន​ក្រុម​ខិលខូច​លួច​កាប់​ទន្ទ្រាន​បន្តទៀត ៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.