ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​

​ប៉ៃលិន​÷​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ លោកជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន រួម​ជាមួយ​ឯកឧត្តម ឃុន វណ្ណៈ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ ឃី ស៊ីណេ  សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ស៊ុំ ហៀ​ង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់​និង​លោកយាយ​លោកតា​ពុទ្ធ​បរិស័​ទ្ធជិត​ឆ្ងាយ បាន​អញ្ជើញ​ប្រារព្ធ​ពិធី បុណ្យ​សម្ពោធ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ​វត្ត​ពោធិ​មា​រាម (​ហៅ​វត្ត​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ក្នុង​ពិធី​នេះ​លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​ធ្វើ​របាយការណ៍​ពី​សមិទ្ធផល​នានា​ដែល​បំរើអោយ​វិស័យ​ព្រះពុទ្ធសាសនា​កំពុង​មាន​ការរីកចំរើន​រួចមក ព្រះ​តេជគុណ​ព្រះរ​ត​មុនី អ៊ា សុ​ផន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន​និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សន្តិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី បាន​មាន​សង្ឃដីកា​ថា​៖ សមិទ្ធផល​នានា​ដែល​កសាង​ក្នុង​វត្ត​ប៉ា​ហ៊ី ចំណាយ​ថវិកា​អស់​ប្រមាណ​ចំនួន ១,៦៧៤,៦៧២,៥០០​រៀល (​មួយ​ពាន់​ប្រាំមួយរយ​ចិតសិប​លាន​រៀល ប្រាំមួយ​សែន​ប្រាំពីរ​ម៉ឺន​ពីរពាន់ ប្រាំ​រយ​រៀល​) រឺ​ស្មើនឹង ៤១៨,៦៦៨​ដុល្លារ (​បួន​សែន​មួយ​ម៉ឺន​ប្រាំបី​ពាន់ ប្រាំមួយរយ​ហុកសិប​ប្រាំបី​ដុល្លារ​អាមេរិក​) ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី មាន​ការរីកចម្រើន​ឥតឈប់ឈរ​រួមមាន​៖ កុដ្ឋ របង ក្លោងទ្វារ រូបសំណាក ចាក់ដី និង​ចាក់សាប និង​អាស្រម​រួមទាំង​សមិទ្ធផល​តូច​ធំ​នានា​នៅ​ទូទាំង​វត្ត​អារាម ដែល​ទាំងអស់​នេះ គឺ​ទទួលបាន​ពី​ការចូលរួម​សទ្ធា​ជ្រៈ​ថ្លា​ររបស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត ទើប​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ ឈាន​ដល់​ធ្វើ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ឆ្លង​នាពេលនេះ ។​

​លោកជំទាវ ជា លាភ អភិបាលរង​ខេត្ត​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ​វត្ត​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការចូលរួម​កសាង និង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ខេត្ត​ប៉ៃលិន​អោយមាន​ការរីកចំរើន​ជា​បន្តបន្ទាប់ ។ ការចូលរួម​នូវ​សទ្ធា​ជ្រះថ្លា​របស់​សប្បរ​សជន​ជិត​ឆ្ងាយ គឺជា​ការ ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​នូវ​វិស័យ​ព្រះ​ពុទ្ធសាសនាឲ្យ​កាន់តែ​មាន​ការរីកចម្រើន ។​

​លោកជំទាវ​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ធ្វើអោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេល​លេញ និង​បាន​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​បាន​កសាង​វត្ត​អារាម​នៅ​គ្រប់​ទិស​ទី​ដើម្បី​ផ្តល់​ឱ​ការ​ដល់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជួបជុំ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ដែលមាន​តាំង​ពី​យូ​លង់​មក​។​

​លោកជំទាវ ជា លាភ ក៏​បាន​សំណូមពរ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​គាំទ្រ ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ថ្មីៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន សហគមន​របស់​ខ្លួន​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន និង​បន្ត​អភិរក្ស​នូវ​សមិទ្ធផល​ចាស់​ដែល​ដូនតា​បន្សល់​ទុក​ឲ្យបាន​គង់​វង្ស ។

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ ជា លាប ក៏​បាន​ប្រគល់​នូវ​លិខិត​ថ្លែង​អំណរ​អរគុណ​ចំពោះ​ពុទ្ធ​បរិស័ទ្ធ​និង​សប្បុរស​ជន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា​នៅ​វត្ត​ប៉ា​ហ៊ី ចំនួន ៦៣​នាក់ ។​លោកជំទាវ ស៊ុំ ហៀ​ង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​បាន​ចូលរួម​បច្ច័យ​កសាង​ចំនួន ១​លាន​រៀល និង​បាន​ចែក​ជូន​ពុទ្ធបរិស័ទ​ចូលរួម​កម្ម​ពិធីបុណ្យ​ចំនួន​៣០០​នាក់​ដោយ​ម្នាក់ៗ​ក្រ​ម៉ា​ចំនួន​១ និង​សា​រ៉ុង​១ ថវិកា​ម្នាក់ៗ ៥,០០០​រៀល និង​បាន​ការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១២០​អង្គ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ រូបសំណាក​និង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​ដែល​មាន​ទំហំ​ទទឹង ៤​ម៉ែត្រ បណ្តោយ​៩​ម៉ែត្រ កំពស់​៩​ម៉ែត្រ ចាប់ផ្តើម សាងសង់​តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០១៨ រហូត​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ខែ កញ្ញា ឆ្នាំ ២០១៩ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ១៩,២៥០​ដុល្លារ​សហរដ្ឋអាមេរិក​។​
​កាសែត កម្ពុជា​អភិវឌ្ឍន៍​

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.