ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​

​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ ២០១៩​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយ​: សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២៥៣៩​គ្រួសារ មកពី​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ត្បួងឃ្មុំ ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។​

​នាឱកាស ចុះ​សំណេះសំណាល ចែក​អំណោយ​ជូន​ពលរដ្ឋ​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៍​ដូចជា​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ក្រសួង ស្ថាប័ន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​កាកបាទក្រហម​ខេត្ត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​សំណេះសំណាល​ផ្តល់​ភាព​កក់ក្តៅ និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ដោយ​ក្តីនឹ​កលឹក និង​យកចិត្តទុកដាក់​បំផុត ពី​សុខទុក្ខ​បងប្អូន​។​

​ឯកឧត្តម ប្រធានកិត្តិយស​សាខា​កាកបាទ​ខេត្ត បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កេី​ន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ថែរក្សា​សុខភាព​របស់​ខ្លួន​ពិសេស​មើលថែ​កូន​តូចៗ​នឹង​ចាស់ជរា​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ឲ្យដឹងថា ស្ថានភាព​នៃ​ទឹកជំនន់ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ទទួលរង​នូវ​ការលិចលង់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង​ដំណាំ ផ្សេងៗ​ចំនួន ០៤​ស្រុក មាន​ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ និង​ស្រុក​អូររាំងឪ​ស្មើនឹង ១៨​ឃុំ ៨៦​ភូមិ បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ទី​ទួល​សុវត្ថិភាព សរុប​ចំនួន ៣,២៥៨​គ្រួសារ ស្មើនឹង ១០,២៩១​នាក់​។​

​ឯកឧត្តម​បណ្ឌិត បាន​បន្តទៀតថា ក្នុង​រយៈពេល ០២​សប្តាហ៍​នៃ​ខែកញ្ញា​នេះ សាខា​កា​កបាក​ក្រហម​កម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ទឹកជំនន់ និង​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​បាន​ចំនួន ០៦​លើក ស្មើនឹង​២,១១៣​គ្រួសារ រួមមាន ស្រុក​អូររាំងឪ ០១​លើក ស្មើនឹង ៣៤​គ្រួសារ​ស្រុក​តំបែរ ០១​លើក ស្មើនឹង ២៥​គ្រួសារ ស្រុក​ក្រូចឆ្មារ ០១​លើក ស្មើនឹង ៣០០​គ្រួសារ និង​
​ស្រុក​ត្បូងឃ្មុំ ០៣​លើក ស្មើនឹង ១,៧៥៤​គ្រួសារ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃនេះ សរុប​ទូ​រទាំង​ខេត្ត ប្រជាពលរដ្ឋ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត ប្រមាណ​ជិត​៤៧០០​គ្រួសារ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!