ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​) ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ដឹក​ទំនិញ​ដោះដូរ​តាម​ព្រំដែន​ប្រមាណ​ជាង​៥០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត នៃ​ឃុំ​ឫស្សី​ស្រុក​ខាងលិច ដើម្បី​តវ៉ា​ឲ្យ​ស្ថាប័ន​ជំនាញ​មួយ​នេះ​បញ្ចុះតម្លៃ​លើ​សេវ​ដឹកជញ្ជូន​ទំនិញ​តាម​ម៉ូតូ និង​រថយន្ត​។​

​ករណី​បង្ក​ភាពចលាចល​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​មុខ​ស្នាក់ការ​អង្គភាព​គយ​ចល័ត ក្នុងភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​ការបិទផ្លូវ​នេះ​ក៏​បាន​បង្ក​ឲ្យ​កកស្ទះ​ចរាចរ​ប្រមាណ​ជិត​កន្លះ​ម៉ោង តែ​ត្រូវបាន​ដំណើរការ​វិញ ខណៈពេល លោក ង៉ែត សាវឿន ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​មក​អន្តរាគមន៍​ភ្លាមៗ​។​

​ទាកទិន​នឹង​ការប្រមូលផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣៣​នេះ តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ សាយ កេត រស់នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បានបញ្ជាក់​អះអាងថា បញ្ហា​ដែល​ពួកគាត់​បបួល​គ្នីគ្នា​មក​តវ៉ា​នេះ មិនមែន​ជា​បញ្ហា​អ្វី​ជា​ដុំកំភួន​ទេ ហើយក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ជំនាញ​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​នោះ​ដែរ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​សំដៅ​តែ​លើ​អង្គភាព​គយ​ចល័ត​មួយគត់ ដែល​បច្ចុប្បន្ន​ដាក់​ស្នាក់ការ​នៅ​ជិត​រង្វង់​មូល​ភូមិ​លក នៃ​ឃុំ​ឫស្សី​ស្រុក​ខាងលិច​។​

​តំណាង​ពលរដ្ឋ​ខាងលើ បាន​លើក​ហេតុផល​ថា​ពួកគាត់រ​កសី​ុ​ប្រកប​មុខរប​រដឹក​ទំនិញ​ដោះដូរ​តូចតាច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​កន្លងមក​អង្គភាព​គយ​ចល័ត​បាន​យក​តម្លៃ​សេវា​តាម​មធ្យោបាយ​ដឹកជញ្ជូន​នានា ពិសេស​ម៉ូតូ​ដែល​ដឹក​ទំនិញ​ឆ្លងកាត់​ចាប់ពី​២​មឺ​ុ​នរៀល ទៅ​៣​មឺ​ុ​នរៀល​ប៉ុណ្ណោះ​(​ក្នុង​១​ជើង​) ស្រាប់តែ​ពេល​ចុងក្រោយ​នេះ​អង្គភាព​គយ​ចល័ត​បែរជា​ឲ្យ​ពួកគាត់​បង់​សេវា​ដឹកជញ្ជូន​រហូតដល់​១​លាន​រៀល​(​ក្នុង​១​ជើង​)​លើស​មុន​ជាង​៣០​ដង​ឯណោះ តើ​ឲ្យ​ពួកគាត់​ទៅ​រក​លុយ​ឯណា​បាន​គ្រប់​ចំនួន​បង់​ឲ្យទៅ ណា​មួយ​កម្រិត​នៃ​ប្រាក់ចំណូលរ​ក​បាន​នោះ ស្ទើតែ​យក​ទៅ​សង​ប្រាក់​កម្ចី​ធនាគារ​មិន​គ្រប់​ផង​។​

​បន្ទាប់ពី​បង្ក​ភាព​តានតឹង​រួចមក លោក ង៉ែត សាវឿន ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក៏​បាន​បើក​កិច្ចប្រជុំ​នៅ​ស្នាក់ការ​នៃ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​និង​អាជីវករ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ដោយ​ខណៈ​នោះ​ប្រធាន​ស្នាក់​ការ​ក៏​បាន​ជំរុញ​ដល់​ស្ថាប័នគយ​ដែលជា​អង្គភាព​ជំនាញ ជួយ​បន្ធូរបន្ថយ​នូវ​តម្លៃ​សេវា​ដឹកជញ្ជូន​ដល់​បងប្អូន​អាជីវករ ពិសេស​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដើម្បី​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់​បាន​ដោះដូរ​ទំនិញ​តាម​ព្រំដែន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ងាយស្រួល ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់​នោះឡើយ​។​

​ជាមួយគ្នានេះ លោក ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច ក៏បាន​លើកឡើង​ដោយ​បាន​ណែនាំ​ដល់​អ្នករ​កសី​ុ​ដឹក​ទំនិញ​ខាងលើ​ឲ្យ​យល់​អំពី​ច្បាប់​និង​ទម្លាប់ ដូចជា​ករណី​បិទផ្លូវ​ធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​នេះ​ជាដើម គឺ​ខុស​នឹង​ច្បាប់​ទាំងស្រុង​។​លោក​ថា លើក​ក្រោយ​បើ​បងប្អូន​មាន​បញ្ហា​អ្វីមួយ គួរ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី​ជាមុនសិន ព្រោះថា​ការ​ធ្វើ​បាតុកម្ម​ត្រូវ​សុំច្បាប់​ពី​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន ដោយ​យើង​មិន​អាច​ធ្វើឲ្យ​ប្រាសចា​ក​នឹង​ច្បាប់​បែបនេះ​ឡើយ​។​ហើយ​ចំពោះ​បញ្ហា​ដដែល​នេះ ក្នុងនាម​គណៈ​អភិបាលស្រុក​កំពង់ត្រាច លោក​ក៏​សូមឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យោគយល់ អធ្យាស្រ័យ​ដល់​ពលរដ្ឋ​ដែលរ​កសី​ុ​ដឹកទំនិញ​នៅ​ច្រក​ព្រំដែន​នេះ​ផង ព្រោះ​ពួកគាត់​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រកប​មុខរប​រដោះ​ដួរ​កំបិុកកំប៉ុក​សម្រាប់​ចិញ្ចឹម​ឆ្នាំង​តែប៉ុណ្ណោះ​។​

​ជំនួស​មុខ​ឲ្យ​អង្គភាព​របស់​ខ្លួន លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បាន​លើកឡើង​ថា ការដំឡើង​ពន្ធ​រាល់​មុខទំនិញ​បែប​នេះ​គាប់​ជួន​គោលការណ៍​ខាងលើ តម្រូវ​ឲ្យ​ស្ថាប័ន​របស់​លោក​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​គ្រប់​ចំនួន ទើប​តម្លៃ​សេវា​បង់ប្រាក់​អាច​ប្រែប្រួល ប៉ុន្តែ​បើ​មាន​សំណូមពរ​ពី​បងប្អូន​អាជីវករ​ដែលរ​កសី​ុ​ដឹក​ទំនិញ​ឲ្យ​បញ្ចុះតម្លៃ​លើ​មធ្យោបាយ​បែបនេះ​ទៅ​ហើយ លោក​នឹង​សុំ​យោបល់​ពី​ថ្នាក់លើ ដើម្បី​រក​ដំណោះស្រាយ​ជូន​នៅពេល​ក្រោយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!