ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​នៅក្នុង​សម័យកាល​សង្គម​ជាតិ​កំពុង​រីកចម្រើន ការអប់រំ​គឺ​ត្រូវ​ផ្តោត​សំខាន់​បំផុត​លើ​គុណភាព

​នៅក្នុង​សម័យកាល​សង្គម​ជាតិ​កំពុង​រីកចម្រើន ការអប់រំ​គឺ​ត្រូវ​ផ្តោត​សំខាន់​បំផុត​លើ​គុណភាព

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នាយក​ប្រតិបត្តិ​សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សឹង្គបុរី​) បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅ​មុខជា​លំដាប់​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ដែល​បាន​និង​កំពុង​រីកដុះដាល​នៅ​គ្រប់​ទីកន្លែង​ធ្វើ​ការងារ​ទាំង​អស់​។​និយាយ​ដោយឡែក ប្រព័ន្ធ​អប់រំ ដើម្បី​ប្រកួតប្រជែង​ដណ្តើម​យក​ទីផ្សារ​បាន សម្រាប់​លា​សា និង​សិស្សានុសិស្ស ត្រូវ​ផ្តោត​សំខាន់​បំផុត​ទៅលើ​គុណភាព​ជា​ចម្បង​។

​ការលើកឡើង​បែប​នេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្សានុសិស្ស​ជ័យលាភី និង​សិស្ស​បញ្ចប់​វគ្គ នៃ​សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សិង្ហ​បុរី​) ដែល​បាន​ធ្វើឡើង​នៅ​សាល​សណ្ឋាគារ​មិត្តភាព ក្រុង​កំពត​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​នាយក​ប្រតិបត្តិ សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សិង្ហ​បុរី ) (SAIS) គឺ​លោក ហឿង ប៊ុនលី ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​ផងដែរ​។​

​លោកនាយក​បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ជាក់ស្តែង​របស់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​មាន​ការរីកចម្រើន​ខ្លាំងណាស់ ពិសេស​រាល់​ការងារ​គ្រប់គ្រង​ឯកសារ​ទិន្ន​យ័ន​ទាំងអស់ របស់​ក្រសួង ស្ថាប័ន អង្គភាព​នានា​ត្រូវ​ប្រើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​បច្ចេកវិទ្យា​ទំនើប ដូច្នេះហើយ​ការបណ្តុះបណ្តាល់​ធនធាន​មនុស្ស​ត្រូវ​ពង្រឹង​បន្ថែម​ដើម្បី​ឲ្យ​ដើ​រទាន់​សម័យកាល​អភិ​វឌ្ឍន៍​មួយ​នេះ​។​

​លោក​នាយក​ប្រតិបត្តិ​បាន​បន្តថា ដោយ​មើលឃើញ​បែបនេះ ទើប​សាលា​រៀង​របស់លោក បាន​ដាក់ចេញ​ជា​គោលការណ៍​ដ៏​តឹងរឹង​ដល់​គ្រូបង្រៀន​នឹង​សិស្សានុសិស្ស ក្នុងការ​ពូនផ្តុំ​សមត្ថភាព គុណភាព និង​ឈរ​លើ​គោលការណ៍​ទ្រឹស្តី​ផ្សាភ្ជាប់​នឹង​ការអនុវត្ត​ជាក់ស្តែង​។​ជាងនេះទៅទៀត សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សឹង្ហ​បុរី​) មាន​បង្រៀន​ចំណេះដឹង​ទូទៅ​ចាប់ពី ថ្នាក់​មតេយ្យ រហូតដល់​ថ្នាក់​ទី​១២ ក្នុងនោះ​ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស ចិន ខ្មែរ ដោយ​គ្រូ​ជនជាតិដើម ព្រមទាំង​មាន​កម្មវិធី​សិស្ស​កុំព្យូទ័រ​ជាច្រើន​ទៀត​ផង​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា រយៈពេល​៥​ឆ្នាំ​ក្នុង​ការបើកប​បង្រៀន​សិស្ស សាលា​បាន​ផ្តោត​សំខាន់​បំផុត​រឿង​គុណភាព គ្រូ​ត្រូវមាន​ឆន្ទៈ​បង្រៀន​សិស្ស ដោយ​ផ្ទេរ​អ្វី​ដែល​ខ្លួន​ចេះ​ចាំ​ទៅ​ឲ្យ​សិស្ស ក្នុង​ក្រម​សីលធម៌​វិជ្ជាជីវៈ​។ ចំណែក​សិស្ស ត្រូវតែ​គោរព​វិន័យ​សាលា នឹង​ឆ្លងកាត់​ការប្រឡង​ញឹកញាប់ តាម​ការកំណត់​របស់​សាលា​។  រាល់​ការ​បញ្ចប់​វគ្គ​និមួយៗ សិស្ស​ត្រូវ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ លើ​ប្រធានបទ​អ្វីមួយ​ដែល​ខ្លួន​បាន​សិក្សា​ស្រាវជ្រាវ ប្រកួតប្រជែង​គ្នា ដើម្បី​ទទួលបាន​ជ័យលាភី​មេដាយមាស និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​។ រាល់​ការប្រកួតប្រជែង ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ ការប្រឡង​ក្នុង​ថ្នាក់​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​តម្លាភាព ហើយ​ពិន្ទុសរុប​របស់​សិស្ស​ត្រូវ​បូក​បញ្ចូល​គ្នា​គ្រប់​សកម្មភាព​ទាំងអស់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!