ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

នាយករដ្ធមន្ត្រី​បង្គាប់​អោយ​ទិញ​ipad​ជូន​ដល់​សិស្ស​និទ្ទេស​A ម្នាក់​១​គ្រឿ​ង

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា ដើម្បី​ជា​ការលើកទឹកចិត្ត នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្គាប់​ឱ្យ​ទិញ iPad ជូន​ដល់​ពួក​សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​២០១៩​នេះ ម្នាក់​មួយ​គ្រឿង​។​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បន្តថា​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​និង​ឆ្លង​របៀបវារៈ​មួយចំនួន ក្នុងនោះ​មានដូចជា​៖
១៖ ការធានា​របស់​រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ទិញ​ថាមពលអគ្គិសនីផ​លិត​ដោយ​ធ្យូង​ថ្ម ២៤០០ មេហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​។​
២៖ បញ្ហា​ផ្សេងៗ សំណើ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
២.១៖ កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។​
២.២៖ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​

​សូម​ជម្រាប​ជូន​ថា​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩០៥២​នាក់ ស្នើ​នឹង​៦៨.៦២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​អ្នក​ជាប់​បាក់​ឌុប​មាន​ប្រមាណ​៦៧.០៧​ភាគរយ​។ សម្រាប់​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មានតែ​៤០៨​នាក់​។ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​២ ២២២​នាក់​។ ចំណែក​និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់ និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២​នាក់ ។ ក្នុងចំណោម​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ចំនួន​៤៤៣​នាក់ មក​ពី​រាជធានី​ភ្នំពេញ​១៤១​នាក់ សៀមរាប ៣៨​នាក់ បាត់ដំបង ៣២​នាក់ តាកែវ ២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិសាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧត្តរមានជ័យ​១​នាក់​៕

(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.