ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ ហ៊ុន សែន អង្គស្នួល ជា​សាធារណៈ​

ឯកឧត្តម  គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ ហ៊ុន សែន អង្គស្នួល ជា​សាធារណៈ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ខេត្ត​កណ្ដាល ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម  គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ ហ៊ុន សែន អង្គស្នួល ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ក្រោម​អធិបតីភាព​ឯកឧត្តម ប្រា ក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមបញ្ជាក់​ថា ដោយ​ផ្សារ​មាន​ការលក់ដូរ​កាន់តែ​ច្រើនឡើងៗ និង​មាន​វ័យ​ចំណាស់ តូប​ទាំងអស់​មាន​ការ​ទ្រុឌទ្រោម និង​មិន​មាន​ប្រព័ន្ឋ​លូ​ត្រឹមត្រូវ ជាហេតុ​ធ្វើអោយ​មាន​ភក់ជ្រាំ និង​សំរាម ក្លិន​មិនល្អ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីនោះ ទើប​ប្រជាពលរដ្ឋ​បាន​ស្នើរ​សុំ​សាងសង់​ផ្សារ​ជា​ថ្មី​ទៅ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា តាមរយះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឍមណ្ឌល​កងកម្លាំង​រក្សា​សន្តិសុ​ខ បោសសំអាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ពើក​។ ក្រោយពី​ទទួលបាន​សំណើរ របស់​ប្រជាពលរដ្ឋ​ខា​លើ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​លើ​សំណើរ និង​ចាត់តាំង​អោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សែម សុវណ្ណនី បញ្ជូន​កងវិស្វកម្ម សំណង់​របស់​មជ្ឍមណ្ឌល​ជាតិ​ចុះ​ពិនិត្យ សិក្សា និង​សាងសង់​ផ្សារ​នេះ ជា​ពីរ​ជំ​ហ៊ាន ដែល​ជំ​ហ៊ាន​ទី​១​ចំណាយ​ថវិកា​អស់​ចំនួន​១២០០០​ដុល្លា និង​ជំ​ហ៊ាន​ទី​២​សាងសង់​ផ្សារ​ទំហំ​២២.៨​ម៉ែត្រ​គុណ​២៦​ម៉ែត្រ ដែល​មាន​ផ្ទៃ​បាត​ខាងក្រោម​ចាក់​បេតុង​លើក​កំពស់​០.៥​ម៉ែត្រ​ពី​ដី និង​ផ្នែក​ខាងលើ​ចាក់​សសរ​បេតុង ប្រក់​ដំបូល​ស័ង្កសី រួច​ជា​ស្ថាពរ នៅ​ចុង​ខែ​វិច្ជិកា ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​៤៨៧០០​ដុល្លា​។​ដោយឡែក​តូប​នៅក្នុង​ផ្សារ​គឺ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​បាន​សាង់សង់​ផ្ទាល់​រៀងៗ​ខ្លួន ដែល​មាន​តូប​សរុប​មាន​ចំនួន​៤៦​តូប សាងសង់​រួចរាល់ ។​

(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!