ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ វិស័យ​អក្ខរកម្ម និង​មុខរបរ​ចិញ្ចឹមជីវិត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ប៉ៃលិន ៖ អក្ខរកម្ម​ផ្តល់​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុង​ការប្រកប​មុខរប​រ​ចិញ្ចឹ ជីវិត កែលំអ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​គោលការណ៍​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​សំដៅ​ធានាថា «​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ឱ្យ​ចម្រើន​ឡើង​មួយកម្រិត​ទៀត ។ ការផ្សារភ្ជាប់​ជំនាញ​មុខរបរ​នេះ​មាន​គោលដៅ បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ជនរួមជាតិ ដែល​មិន​មាន​ឱកាស​ចូល​រៀន​ឱ្យ ពួក​កាត់​បាន​ចូលរៀន​ក្នុង​សាលារៀន ហើយ​ឱ្យ​ទទួលបាន​នូវ​ចំណេះដឹង ចំណេះ​ធ្វើ​យ៉ាង​ពិតប្រាកដ ។ លើសពី​នេះ​ការរៀនសូត្រ​មិន​ត្រឹមតែ បំពេញការងារ​មុខរបរ​ប៉ុណ្ណោះ​ទេ វា​អាច​លើ​កម្ពស់​ជីវភាព​រស់នៅ​របស់​ខ្លួន​ផង​ដែរ ។

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក្នុង​ទិវា​ជាតិ​៨ កញ្ញា ២០១៩ ក្រោម​ប្រធានបទ​«​អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ​» នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន​។

​ឯកឧត្តម​បន្តទៀតថា សូម​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​មន្ទីរអប់រំ ទី​វត្ត​អារាម គ្រឹះស្ថាន​អប់រំ​ឯកជន ព្រមទាំង​បុព្វ​ជិត​សាសនា ត្រូវ​បង្កើន​កម្មវិធី​អប់រំ​ផ្នែក​អក្ខ​រកម្ម និង​ជំនាញ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ។​

​ចំណែក​អាជ្ញាធរ​ដែនដី ត្រូវ​យកចិត្តទុកដាក់​គាំទ្រ និង​លើកទឹកចិត្ត ដល់​គ្រប់​ស្ថាប័ន​ខាងលើ​ឱ្យ​អនុវត្ត ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ឱ្យបាន​ចូលរៀន​គ្រប់ៗ​គ្នា ជាពិសេស​ជំនាញ​និង​មុខរបរ ហើយ​ត្រូវ​រៀបចំ​គោលនយោបាយ ក្រប​ខណ្ឌ​លិខិតបទដ្ឋាន យន្តការ​ចំ​បាច់ ដើម្បី​ដឹកនាំ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធិភាព ដោយ​ធានាបាន​នូវ​លទ្ធផល​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​របស់​ពលរដ្ឋ​គ្រប់រូប ដើម្បី​យក​ជំនាញ​ខាង​លើ​ទៅ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ឱ្យ​មាន​ភាព​ជីវភាព កាន់តែ​ប្រសើរ​ឡើង​។

​ជាមួយ​គ្នា​ឯកឧត្តម​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ លោកគ្រូ​អ្នកគ្រូ និង​ប្រជា​ជាព ល​រដ្ឋ​ទាំងអស់ កុំ​ចាញ់​ឃោសនា របស់​ក្រុម​លោក សំ រង្ស៊ី ដែល​កំពុង​ប្រមូល​កម្លាំង​គ្នា​ចូលរួម​គាំទ្រ​និង ទៅ​ទទួល​ពួកគេ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខនេះ គឺជា​ការ​ខុស​ច្បាប់​ទាំងស្រុង ។ បើ​ពលរដ្ឋ​ណា​ទៅ​ចូ ល​រួម នឹង​អាច​មាន​ទោសទណ្ឌ​ដល់​ខ្លួន​ថែម​ទៀត ។ ឯកឧត្តម​បន្ថែមថា ក្នុងនាម​ជា​គណ​:​អភិបាលខេត្ត ប៉ៃលិន សូម​ប្តេជ្ញា​ថា នឹង​មិន​អនុញ្ញាតិ​ឱ្យ​ទណ្ឌិត សម រង្ស៊ី ចូលមក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ជាដាច់ខាត ។​

​បើ​តាម​របាយការណ៍រ​បស់​លោក ជា អ៊ិត អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ប្រជាពលរដ្ឋ​សរុប​ទាំងអស់​ចំនួន​៦៩.០៩៦​នាក់ ស្រី​៣៤៤៦៨​នាក់ អក្ខរជន​អាយុ​ចាប់ពី (១៥​ដល់​៤៥​សរុប​ចំនួន​២.៤៤១​នាក់ ស្រី​១.១៥៤​នាក់​) ក្នុងនោះ​អនុវិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​មន្ទីរអប់រំ រួម​មាន​កម្មវិទី​សមមូល​សិក្សាស​រុបចំ​នួន​៨​ថ្នាក់ គ្រូ​សរុប​ចំនួន​៨​នាក់ ស្រី​៤​នាក់ សិស្ស​សរុប​ចំនួន​១៤៣​នាក់ ស្រី​៧៥​នាក់ មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ចំនួន​៧​កន្លែង មាន​បណ្តុះបណ្តាល​ជំនាញ​ដូចជា​កាត់ ដេរ កុំព្យូទ័រ កសិកម្ម ភ្លេងពិណពាទ្យ សិប្បកម្ម​ឈើ កែ​សម្ផស្ស កាត់ដេរ និង​កាត់សក់​បុរស មាន​គ្រូ​សរុប​ចំនួន​១០​នាក់ ស្រី​២​នាក់ សិស្ស​សរុប​ចំនួន​១៣៣​នាក់ ស្រី​៧៤​នាក់ ៕

(​ដោយ  គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.