ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ពិធី​សន្និបាត​សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​កែប​អាណត្តិ​ទី​៥ (២០១៩-២០២៥)

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩​ខែ​កញ្ញា ឆ្នាំ​២០១៩  សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​បើក​អង្គសន្និបាត​អាណត្តិ​ទី​៥(​ឆ្នាំ​២០១៩-២០២៥)​ក្រោម​គណៈអធិបតី​ពី​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោក កែ​ន សត្ថា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ឡាយ ផេង អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប និង​មាន​ការចូលរួម​ពី​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៤ សមាជិក​-​សមាជិកា​ពេញសិទ្ធិ មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល ក្រុម​ប្រតិបត្តិ​សាខា យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត​ផងដែរ​។​

​អង្គសន្និបាត​បាន​ប្រព្រឹត្តទៅ​ក្នុង​គោលបំណង​សំខាន់​គឺ ៖
១/ ពិនិត្យ​និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព​ការងារ ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
២/ ពិនិត្យ​និង​អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​ទី​៤ និង​ផែ​ក​ការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
៣/ បោះឆ្នោត​ជ្រើសរើស​គណៈ​កម្មា ធិ​ការ​សាខា​អាណត្តិ​ទី​៥
៤/ ប្រកាស​សេចក្ដីសម្រេច​តែងតាំង ប្រធាន អនុប្រធាន​កិត្តិយស​សាខា​អាណត្តិ​ទី​៥​។​

​ក្នុង​អង្គសន្និបាត​អាណត្តិ​ទី​៥​នេះ​ដែរ​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​
​ដោយ​ខណៈ​នោះ សមាជិក សមាជិកា​ពេញសិទ្ធិ​បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ ដែល​មាន​សមាសភាព​១៥​រូប ក្នុងនោះ លោក កែ​ន សត្ថា ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប អាណត្តិ​ទី​៥​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អាណ​តិ្ត​ទី​៥ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ពង្រឹង​អភិបាលកិច្ច​ល្អ ,​ពង្រឹង និង​ពង្រីក​សមត្ថភាព គៀងគរ​រក​មូលនិធិ និង​គ្រប់គ្រង មាន​គណនេយ្យភាព និង​តម្លាភាព ,​ខិតខំ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​ប្រកបដោយ​ប្រសិទ្ធភាព ,​ខិតខំ​ពង្រឹង​ពង្រីក អភិវឌ្ឍ​កម្លាំងចលករ រួម​មាន​យុវជន​និង​អ្នកស្ម័គ្រចិត្ត ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ខិតខំ​អភិវឌ្ឍ​សាខា អនុសាខា​ឲ្យនៅ​ជា​សាខា​មាន​ដំណើរកា​រលើ​គ្រប់​វិស័យ​។​

​ក្នុង​អង្គសន្និបាត​ព្រឹក​នេះ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​ដែល​ទើប​ជាប់ឆ្នោត និង​ណែនាំ​តម្រង់​ទិសដៅ​ការងារ​បន្ត​សម្រាប់​អាណត្តិ​ទី​៥​ដែល​អង្គសន្និបាត​បាន​អនុម័ត​ក្នុង​អង្គសន្និបាត​រួចហើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.