ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​លោក​សៀន សុ​យ៉ានី ស្រូប​យក​កម្លាំង​ធាតុ​ពី ឯកឧត្តម ជា សុផារ៉ា ទៅ​ធ្វើ​ផ្គរ​រន្ទះ ពុករលួយ​ពេញ​មន្ទីរ​ក្រុងភ្នំពេញ​

ភ្នំពេញ ៖ ល្បី​រន្ទឺ​ថា​លោក​សៀន សុ​យ៉ានី ប្រធានការិយាល័យ​សុរិយោ​វ​ដី​នៃ​មន្ទីរ​សុរិយោ​វ​ដី​ក្រុងភ្នំពេញ ទៅ​ស្រូប​យក​កម្លាំង​ធាតុ​ពី​ឯកឧត្តម​ជា​សុផារ៉ា​ទៅធ្វើ​ផ្គរ​រន្ទះ​ពុករលួយ​ពេញ​មន្ទីរ អ្នក​រត់ការ​ឯកសារ​ដីធ្លី​នៅ​មន្ទីរ​សុរិយោ​វ​ដី​ក្រុងភ្នំពេញ និយាយ​ទាំង​មិន​លាក់លៀម​ថា ប្រធានការិយាល័យ​សុរិយោ​វ​ដី​នៃ​មន្ទីរ​សុរិយោ​វ​ដី​ក្រុងភ្នំពេញ ឈ្មោះ​លោក​សៀន សុ​យ៉ានី កំពុង​បានចិត្ត​ប្រឹង​ជំរឹត​ទារ​លុយ​បែប​ពុករលួយ ទាមទារ​សេវា​ក្រោម​តុ​ពី​ពួក​អ្នក​រត់ការ​ដូច​អារ​ក​ហុតឈាម​។​

​ប្រភព​បន្តថា​លោក​សៀន សុយ៉ា​នី​ថែមទាំង​ធ្វើ​អុង​អាត់​ក្អេងក្អាង​មាក់ងាយ​ចំពោះ​មន្ត្រី​ក្នុង​មន្ទីរ​ជាមួយគ្នា​ខ្វះ​សាមគ្គីភាព​នឹង​គ្នា​ទោះ​ឋានៈ​ជា​ប្រធាន​ការិយាល័យ​ស្មើរ​គ្នា​ក៏​បាន​ចា​ត​ទុក​គេ​មិន​មាន​តម្លៃ​ស្មើរ​ទ្រនាប់ជើង​ដែល​ខ្លួន​ពាក់​ផង ។​ពួកគេ​បន្ថែម​ថា​លោក​សៀន សុ​យ៉ានី ជា​មន្ត្រី​គ្មាន​សីលធ៌ម គ្មាន​សុជីវធម៌ ជារឿយ​គេ​ឃើញ​គាត់​មាន​ចរិត​មិន​កោតក្រែង​ប្រធាន​មន្ទីរ​និង​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ទៀតផង​។ ប្រភព​បន្តថា​លោក​សៀន សុ​យ៉ានី ក្រ​អើត​ក្រ​ទម គាត់​កំពុង​តាំងខ្លួន​ជា​អធិរាជ​ក្នុង​មន្ទីរ​ជា​មនុស្ស​(​មាន​តែ​អញ ចេះ​តែ​អញ ស្រេច​តែ​អញ​)​។ ប្រភព​បន្ថែមថា​លោក​ប្រធាន​សារិន វណ្ណា​មិនមែន​មិនដឹង​នូវ​ទង្វើ​ក្រ​អើត​ក្រ​ទម អញ​និយម អនាធិប្បតេយ្យ របស់​លោក​សៀន សុយ៉ា​នីទេ​តែ​ទោះជា​ដឹង​គ្រប់​រឿង​រួមទាំង​រឿង​ប្រើ​វិធី​ជំរឹត​យក​សេវា​ពុករលួយ​ខុសច្បាប់​ខ្លាំង​ដៃ​ក្នុង​មួយ​ឯកសារៗ​ដល់​ទៅ​រាប់​រយ​ដុល្លារ​ពី​អ្នក​រត់ការ​ក៏ដោយ ក៏​លោក​សារិន វណ្ណា​មិនអាច​ត្រួតត្រា​ល​បានដែរ​។​

​ប្រភព​ខាងលើ​ដដែល​បន្តថា​ដើម្បី​ការពារ​លាភសក្ការៈ​បាន​ពី​ពុករលួយ​ក្នុង​ការិយាល័យ​សុរិយោ​វ​ដី​ដែល​ហូរ​ចូល​ដូច​ទឹក​នោះ​លោក​សៀន សុ​យ៉ានី បាន​ព្យាយាម​ទៅ​លុតក្រាប​ឡបប៊ី​លោក ជា​សុផារ៉ា​ជា​ញឹកញាប់ ដើម្បី​បាន​កើត​ជា​សត្វ​ខ្ទួយ​អែប​សំបក​ឬ​ស្រូប​បារមី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មក​គ្របដណ្តប់​បន្លាច​ថ្នាក់ដឹកនាំ​មន្ទីរ​និង​មន្ត្រី​ក្នុង​មន្ទីរ ព្រមទាំង​អ្នក​រត់​ឯកសារ​នៅ​មន្ទីរ​ខាងលើ​ទាំងអស់ អោយ​ខ្លបខ្លាច​បារមី​ខ្លួន​យ៉ាង​គួរអោយ​ញាក់សាច់​។ ប្រភព​អ្នក​រត់ការ​ដដែល​បន្ត​អោយដឹងទៀតថា​៖ មន្ទីរ​សុរិយោ​វ​ដី​ក្រុង​មាន ការិយាល័យ​សុរិយោ​វ​ដី​គឺជា​អង្គភាព​តួរ​ឯក​និង​សកម្ម​បំផុត មិន​អាច​ខ្វះ​បាន អាច​ថា​ជា​(​កន្លែង​ខ្លាញ់​)​ឬ​ថា​ជា​ទី​សម្បូរ​សប្បាយ​ពុករលួយ​មហាលោតផ្លោះ​។ អីចឹង​ហើយ​ទើប​គេ​ឃើញ​លោក​សៀន សុយ៉ា​នីមាន​មោទន​ភាពនឹងតួ​រនា​ទី​ឋានៈ​គាត់​ខ្លាំង​ព្រោះ​លំហូរ​លុយ​ការ​កៀប​ជំរឹត​តាមបែប​ពុករលួយ​ហូរ​ចូល​ខ្លាំង​។​តែ​បែរ​ផុង​ខ្លួន ហាក់​ភ័យខ្លាច​ស្រមោល ខ្លាច​បាត់​កៅអី​ឬ​តំណែង​ដើម្បី​ធ្វើ​សេដ្ឋី​នេះ​ណាស់​។​

​បច្ចុប្បន្ននេះ​គាត់​កំពុង​ប្រឹង​រត់​ទៅ​អែបអប​ឡប​ប៊ី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​ញឹកញាប់​ស្រូប​យក​បារមី មក​កម្លា​គេឯង​កុំ​អោយ​នរណា​ក្អក​ស្រ​ម៉ៃ​ចង់​ដណ្តើម​គម្រង់​ស្អុយរលួយ​នោះ​ផង​។ ប្រភព​ដដែល​បន្ត​រៀបរាប់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ឯកសារ​សុំ​សិទ្ធិ ផ្ទេរសិទ្ធិ កាត់ឈ្មោះ​កាន់កាប់​ដីធ្លី​និង​ប្រើប្រាស់​ដីធ្លី​ក្នុង​ទីក្រុង​ភ្នំពេញ​ចូល​ការិយាល័យ​សុរិយោ​វ​ដី​ក្រុង​ដូច​ទឹក​ហូរ​ធ្លាក់​ពី​ភ្នំ មាន​មកពី​៖​ការិយាល័យ​ភូមិបាល​ខណ្ឌ​គ្រប់​ខណ្ឌ ,​គ្រប់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់​ក្នុង​ក្រុង​រាប់រយ​ក្រុមហ៊ុន (​ខ្លះ​តំកល់ទុក​នឹង​លោក​សៀន សុយ៉ា​នីតែ​ម្តង​ព្រោះ​ត្រូវ​ការផ្ទេរ​សិទ្ធ លក់​ផ្តាច់​ដី​,​ផ្ទះល្វែង ,​បុរី ជាប្រចាំ ),​និង​ពី​ប្រជាជន​គ្រប់រូប​ជា​ឯកជន​ដែល​ត្រូវ​សុំ​កម្មសិទ្ធិ​ឬ​ផ្ទេរសិទ្ធិ​ឬ​ដោះ​បន្ទុក​ធនាគារ​ដែរ​ឆ្លង​កាត់​ការិយាល័យ​សុរិយោ​វ​ដី​ដែល​បច្ចុប្បន្ន​ដែល​ស្ទើរ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​លោក សៀន សុ​យ៉ានី ជា​ចាំបាច់​ទាំងអស់​។​

​ប្រភព​បញ្ជាក់ថា​អ្នក​រត់ការ​ទាំងអស់រ​បស់​ក្រុមហ៊ុន​ក្តី ឯ​កជនក្តី តែងតែ​រអ៊ូរទាំ​ចំពោះ​ទង្វើ​ស្មោកគ្រោក​ដែល​ប្រព្រឹត្ត​ដោយ​លោក​សៀន សុយ៉ា​នីនិ​ង​មន្ត្រី​ក្នុង​ការិយ៉ាល័យ​នោះ​ចំពោះ​ពួកគេ គឺ​ការតម្រូវ​អោយ​បង់ប្រាក់​សេវា​បែប​ពុករលួយ​ធ្ងន់ធ្ងរ​ពេក​និង​គ្រប់ៗ​រឿង​និង​គ្រប់​ឯកសារ​(​តម្រូវការ​សេវា​ក្រោម​តុ​ហួសហេតុ​លើសលប់​) យ៉ាងខ្លាំង​។​ប្រភព​បញ្ជាក់​ថា​កន្លែង​ខ្លះ​គេ​មិន​ទាមទារ​លុយ​សោះ​តែ​អ្នក​រត់​ការ​រក​បាន​កម្រៃ​ខ្លះ​តែងតែ​ដាក់​ស្រោមសំបុត្រ​១០$​ទៅ​២០$​គ្រាន់​អោយ​ពួកគាត់​ចាក់​សាំង​ឬ​កាហ្វេ​គុយទាវ​មាន​កម្លាំង​ធ្វើ​ការអោយ ដែល​វា​ជា​ទឹកចិត្ត​។​ប៉ុន្តែ​ចំពោះ​ការិយាល័យ​សុរិយោ​វ​ដី​របស់​លោក​សៀន សុយ៉ា​នីគឺ​ត្រូវតែ​ដាក់​ស្រោមសំបុត្រ​ពុករលួយ​សំរាប់​លោក​សៀន សុ​យ៉ានី មាន​ចំនួន​គុណ​នឹង​២០​ទៅ​៣០​ដង​នៃ​កន្លែង​ផ្សេងៗ​ឯណោះ​ទើប​ឯកសារ​ដើរចេញ​បាន​។​

​ប្រភព​បញ្ជាក់បន្ថែម​ថា​៖​ឯកសារ​ត្រឹម​ដី​១​ឡូតិ៍​តូចតាច​សោះក៏លោ​កសៀន សុយ៉ា​នី​តម្រូវ​អោយ​ដាក់​ស្រោមសំបុត្រ​ពុករលួយ​មិន​ក្រោម​២០០$​ដែរ​។​ហើយ​ឡូយ​ត្រង់​ថា​វា​ជា​ការយោគយល់​ផង​បើ​សិន​អ្នករត់​ការចេះ​និយាយអង្វរ​ចាក់​ចេក​ចាក់​ស្ករ​អោយ​ទន់​ឆ្អឹង​ទើបបាន​ព្រម​សុ​ី​ញ៉េ​អោយ​ឆ្លង​ផុត​។​ផ្ទុយទៅវិញ​បើ​មិន​ធ្វើ​តាម​ការទាមទារ​នោះ​ឯកសារ​ពួក​គេ​ចេះតែ​ខុស​នេះ​ខុស​នោះ មាន​បញ្ហា​ពាក់​ពន្ធ័​យ៉ាងនេះ យ៉ាងនោះ រួច​គេ​ទុក​កប់​ចោល​មិន​ខ្ចី​ធើ​ដឹង​ឡើយ​។​

​ប្រភព​បន្តថា​បើ​ឯកសារ​ពួកគេ​ឆ្លងកាត់​បាន​ផុតដៃ​លោក​សៀន សុ​យ៉ានី ម្តងៗ​គឺ​ពួកគេ​មាន​អារម្មណ៍​ធូរ​ដើមទ្រូង​ដូច​កង់ឡាន​បែក​អញ្ចឹង គឺ​បាន​ដកដង្ហើម​ស្រួល​លែង​តឹងទ្រូង​ស្ទះដង្ហើម​ស្ទើរ​ប្រកាច់​ទៀតហើយ ។ លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​ទំនង មិនទាន់​ដឹង​ខ្លួន​ថា​មាន​មន្ត្រី​ទៅ​ពី​មន្ទីរ​សុរិយោ​វ​ដី​ក្រុងភ្នំពេញ​ដើម្បី​ធ្វើ​គារវកិច្ច​លុញ​ពងលុត​ក្រាប​ដើម្បី​ក្លាយ​ជា​សត្វ​ខ្ទួយ​មួយ​ក្បាល​យក​ឥទ្ធិពល​បារមី​របស់លោក​ទៅ​ធ្វើការ​គំរាម​គ្របដណ្តប់​លើ​គេឯង​ផង​បែបនេះ​ទេ​?​បើ​លោក​ជា​សុផារ៉ា​ដឹង​រឿង​ពិត​វា​នឹង​ទី​ជា​យ៉ាងណា​? ការលើក​ឡើង​ដោយ​អ្នក​រត់ការ​ទាំងអស់​ខាងលើ​មិន​ដឹង​ថា​មាន​ការពិត​កំរិតណា​នោះទេ​តែ​បើ​គ្មាន​ភ្លើង​វា​ក៏​គ្មាន​ផ្សែង​ដែរ​និង​បើ​គ្មាន​សំរាម​ក៏​ឆ្កែ​មិន​ជុះ​ដាក់​ដែរ​។​មានតែ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា សុផារ៉ា​និង​លោក​ទេសរដ្ឋមន្ត្រី​ឱម យិនទៀង​ចាត់ការ​ចុះ​អង្កេត​ស្រាវជ្រាវ​ទើប​រក​ការពិត​ករណី​សៀន​សុយ៉ា​នី​នេះ​។​

​ឯកឧម្តម​ឧបនាយក​រដ្ឋមន្ត្រី​ជា សុផារ៉ា លោក​សារិន វណ្ណា និង​លោក​សៀន​សុ​យ៉ានី មិនអាច​ទាក់ទង​សុំ​បកស្រាយ និង​បំភ្លឺ​រឿង​ស្អុយ​អា​សោចិ៍​នេះ​បាន​ទេ​តាម​ទូរ​សព្ទ័ ជាច្រើនលើក​កាលពី​ម្សិលមិញ​៕

(​ដោយ គេហទំព័រ ឆន្ទៈខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.