ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា ក្នុង​ខេត្ត​

​អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ប៉ៃលិន​)៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ លើ​ការងារ​គ្រប់គ្រង​សំណង់​អាគារ ដល់​ម្ចាស់​ក្រុមហ៊ុន​សំណង់​ក្នុង​ខេត្ត នា​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគ​រូ​នីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ បច្ចេកទេស​គុណភាព និង​ច្បាប់​សាងសង់​សំណង់​អាគារ​នានា​ក្នុង​ខេត្ត​ឲ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ ស្រប​តាម​បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ នៅតាម​ការដ្ឋាន​សំណង់ នៅក្នុង​ខេត្ត និង​ពិនិត្យមើល​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ តាម​ការដ្ឋាន​សំណង់​។​

​លើស​ពី​នោះ​ទៅ​ទៀត លោក ផាន់ ចាន់​ធុល បាន​បន្ថែមថា ជា​ពិសេស​ត្រូវ​ណែនាំ ដល់​ម្ចាស់​ក្រុមហ៊ុន​សំណង់​ទាំងអស់ ឲ្យចូល​រួមសហការ​ធ្វើ​ប្លង់​ដី និង​ច្បាប់​សាងសង់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ការងារ​សង​សង់ ប្រកប​ទៅ​ដោយ​គុណភាព​រឹងមាំ សំដៅ​ទប់ស្កាត់ ការពារ កុំ​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត និង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ សែន ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ផែនការ​ដល់​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ លើ​ការងារ​សាងសង់ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​សំណង់ ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់ ព្រមទាំង​ធានា​ដល់​គុណភាព និង​សុវត្ថិភាព​សំណង់​សុខុមាលភាព​ម្ចាស់​សំណង់ និង​អ្នកប្រើប្រាស់ រួម​ទាំង​សាធារណៈជន​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ផាន់ ចាន់​ធុល ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​ទាំង​អស់ នៅក្នុង​ខេត្ត​ត្រូវធ្វើ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ឆ្លើយតប​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​សំណង់ ព្រមទាំង​មាន​ការទទួលខុសត្រូវ និង​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​របស់​ខ្លួន​ឲ្យបាន​ហ្មត់ចត់ ចៀសវាង​ការធ្វេសប្រហែស ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ ហើយ​ក្នុងករណី​រកឃើញថា ក្រុមហ៊ុន​សំណង់​ណាមួយ ដែល​ធ្វើ​ការសាងសង់ ដោយ​មិន​មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់ ក្រុមហ៊ុន​និង​ម្ចាស់​សំណង់ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​សូមបញ្ជាក់​ថា នា​ពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ​ចម្រុះ បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ លើ​សំណង់​អាគារ​ចំនួន​១០ រកឃើញ​សំណង​អាគារ​ចំនួន​៥ មិនទាន់មាន​ច្បាប់​បទដ្ឋាន​គតិយុត្តិ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ត្រឹមត្រូវ​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!