ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​ពិធី​តែងតាំង​ប្រកាស​ចូល​កាន់​មុខតំណែង នាយក នាយករង ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន

​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ចន្ទ ៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ​ហ​នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ចូលរួម​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង នាយក នាយករង ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ហើយក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្តម អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ​អនុប្រធាន​កិត្តិយស​សាខា លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុម​កាកបាទ​ក្រហម​ឃុំ​/​សង្កាត់ ស្រុក​/​ក្រុង និង​អ្នកស្ម័គ្រចិត្ត​អនុសាខា​កាកបាទក្រហមកម្ពុជា ព្រមទាំង​យុវជន​កាកបាទក្រហម កម្ពុជា យុវជន​កាយ​រិទ្ធ​ជាតិ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ  សរុប​ប្រមាណ ២០០​អង្គ​/​នាក់​។

​លោកជំទាវ បាន​ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​បាន​មានប្រសាសន៍​ធ្វើ​របាយការណ៍​ឲ្យដឹងថា ÷​ការឆ្លើយតប​ក្នុង​ឆ្នាំ​២០១៨-២០១៩​នេះ សាខា​កាកបាទក្រហម​ខេត្ត​មិន​បាន​បង្ហាញ​រូបរាង​ធំ​លេចធ្លោ​ដូច​បណ្តាល​ខេត្ត​មួយចំនួន​នោះ​ទេ​ប៉ុន្តែ​វា​បាន​កើតឡើង​ជា​ទ្រង់ទ្រាយ​តូចៗ​បន្តបន្ទាប់​ជាក់ស្តែង​គ្រោះ​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់ ភ្លៀង​ផ្គរ​រន្ទះ​នៅ​តាម​កន្លែង បាន​ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោកជំទាវ​បន្ថែមថា ÷​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ក្រោយ​ការដឹកនាំ​ពី​លោកជំទាវ​ផ្ទាល់ និង​មាន​ការណែនាំ និង​ចង្អុលបង្ហាញ់​ផ្ទាល់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជម្រុញ​នៅ​គ្រប់​សកម្មភាព​ការងារ​នៃ​វិស័យ​ស្នូល​ទាំង​៤ ឲ្យ​អនុវត្ត​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព បាន​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង នៃ​ភាព​រងគ្រោះ​បាន​ទាន់ពេលវេលា ដោយ​មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ណា​មួយ​អស់សង្ឃឹម​ឡើយ គឺ​បាន​ដោះស្រាយ​នូវ​បញ្ហា​ភ្លាមៗ ដោយ​ក្រុមការងារ​ប្រតិបត្តិ​សាខា រៀបចំ​ដោះស្រាយ​ជាបន្ទាន់​ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ ជាតិ​សាស​ន៏ សាសនា    វណ្ណៈ ពណ៌​សំបុរ អ្វី ទាំងអស់ ។

​ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៨ ដល់​ពេល​ឆ្នាំ​២០១៩ បច្ចុប្បន្ននេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ផ្តល់​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់   គ្រោះថ្នាក់​ដោយ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ បងប្អូន​មាន​ជីវភាព​ខ្វះខាត  គ្រួសារ​ជនពិកា  និង​គ្រួសារ​សព​ខ្វះខាត​សរុប​ចំនួន​៦០០​គ្រួសារ​។

​ទន្ទឹម​នេះ​សាខា  បាន​ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន​១២​កន្លែង   សាងសង់​ផ្ទះ​ថ្មី​ជូន​ពលរដ្ឋ  ក្រីក្រ​ខ្វះ​ទីពឹង​តាម​មូលដ្ឋាន​បាន​ចំនួន ០៨​ខ្នង  និង​ជួសជុលផ្ទះ ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់ក​ន្ទ្រា​ក់​បាន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

​បន្ទាប់​មក​ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​អាន​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​រួចមក លោក ឌឺ​ន គឹម នាយក​ប្រតិបត្តិ​សាខា ដែល​ទើប​កាន់តំណែង​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបំពេញ​ការងា​រ​មនុស្សធម៌​ជួយ​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ នៅតាម​បណ្តា​ស្រុក​-​ក្រុង​ទូទាំង​ខេត្ត​ប៉ៃលិន​ទាំងមូល ជាពិសេស​«​បន្ត​គាំទ្រ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​អាណត្តិ​ក្រោយៗ​ទៀត ដើម្បី​បាន​បន្ត​ដឹកនាំ​បេសកកម្ម​មនុស្សធម៌​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​»​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី​ឈាន បាន​មានប្រសាសន៍​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា កន្លងមក​បាន​ខិតខំ បំពេញ​បេសកកម្ម​មនុស្សធម៌ ក្នុង​ការឆ្លើយតប​ចំពោះ​រាល់​ការលំបាក របស់​ប្រជាជន​ងាយ​រងគ្រោះ និង​រង​គ្រោះ​មហន្តរាយ​ផ្សេងៗ ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​ក្នុង​ខេត្ត បាន​ទាន់ពេលវេលា និង​ទទួលបាន​លទ្ធផល​ជោគជ័យ ស្រប​តាម​ទិស​ស្លោក “​ទីណា​មាន​ការលំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា និង​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​“ ដែល​លទ្ធផល​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ ពី​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង អនុវត្ត​តួនាទី​ភារកិច្ច​របស់​អនុសាខា និង​សាខា ស្រប​តាម​យុទ្ធសាស្ត្រ​កាកបាទ​ក្រហម កម្ពុជា ២០១១-២០២០ ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ របស់​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។

​ជាមួយគ្នានេះ ឯកឧត្តម ក៍​បាន​ផ្ដាំផ្ញើ​ដល់​នាយក នាយករង ដែល​ទើប​ប្រកាស​ទទួល​កាន់​មុខតំណែង​ថ្មី ឲ្យ​ត្រូវ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រវាង​គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា និង​ក្រុម​ប្រតិបត្តិ​ឲ្យបាន​ល្អ​ប្រសើរ  -​ត្រូវ​មាន​ការសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ក្នុង​ការបំពេញ​ការងា​រ​មនុស្សធម៌​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទុក្ខលំបាក និង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ក៏​ដូច​ជា​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​សង្គម និង​គ្រោះ​ធម្មជាតិ  -​ត្រូវខិតខំ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​គ្រប់ពេលវេលា ៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.