ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បញ្ជូន​ខ្លូន​ស្ត្រី​ជើង​ខ្លាំង​ស្រស់​ស្អាត​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​

ខេត្ត​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ ស្ត្រី​ជើង​ខ្លាំង​ស្រស់​ស្អាត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បញ្ជូន​ខ្លូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ហើយ បន្ទាប់ពី​ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ មក​វាយ​ជនរងគ្រោះ​ដល់ផ្ទះ រួច​រត់គេច​ខ្លូន​បាត់ស្រមោល កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​សីហា កន្លងទៅ ស្ថិតក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​បាន​ស្រាវជ្រាវ​រកឃើញ​និង​ឃាត់​ខ្លូន​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិត​ក្បែរ​វត្ត​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​បើ​តាម​លោក​វរសេនីយ៍ត្រី ស៊ិន តាំ អនុប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃ លិន មានប្រសាសន៍​ឲ្យដឹងថា​៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ទោ នង វណ្ណី មេ​បញ្ជា​រង ទទួល​ផែន​យុត្តិធម៌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត  បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ត្រី ស្រី ម៉ន ប្រធាន​មន្ទីរ​យុត្តិធម៌ និង​រូបលោក ដឹកនាំ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ចុះ​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ហិង្សា រួច​គេច​ខ្លូន យក​មក​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ។

​លោក​វរសេនីយ៍ត្រី ស៊ិន តាំ បាន​បន្តថា​៖ បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ជនសង្ស័យ លោក​ក៍​សុំ​គោលការណ៍​ពី​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ដាក់​បញ្ជា​ឲ្យ​ឃាត់ខ្លូន​តែម្តង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន រួច​បញ្ជូន​មក​បញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​តែម្តង ។​

​លោក បាន​បន្តថា​៖ ជនសង្ស័យ​ឈ្មោះ ឈឿន ស្រី​ណុ​ច  ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាកធូ​ដេ ពណ៍​ព្រីង​ទុំ មក​វាយ​ជនរងគ្រោះ​ឈ្មោះ  សាន់ មុំ ភេទ ស្រី  អាយុ ២៧​ឆ្នាំ (​មាន​ផ្ទៃពោះ​២​ខែ​) រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន  ខេត្ត​ប៉ៃលិន ។ ហើយ​ចំពោះ​មូលហេតុ​គឺ​ជនសង្ស័យ បាន​ចោទ​ជនរងគ្រោះ​ថា​វ៉ៃ​កូន​របស់​ខ្លូន​(​ជនសង្ស័យ​) ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​និយាយថា មិន​បាន​វ៉ៃ​នោះទេ ដោយនិយាយ​ជាប់​ភ្លាម​ស្រាប់តែ ជនសង្ស័យ​បាន​ស្ទុះ​មក​វ៉ា​យ​ជនរងគ្រោះ  បណ្តាលអោយ​រងរបួស់​ជា​ទំ​ម្ងន់ ហើយ​ជនសង្ស័យ ក៍​ជិះ​ចេញ​ទៅ​បាត់​តែម្តង ៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.