ទាន់ហេតុការណ៍
​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពង់ចាម តាមរយៈ ==> រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម ចុះ​ជួប​សំណេះសំណាល និង​ចែក​កូន​ត្រី​និង​កង្កែប​ជូន​កសិករ​ ==> មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ក្នុងស្រុ​បាណន់​ ==> ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ==> ​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី ==> ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ==> កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ==> កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ==> សូម​អបអរសាទរ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តម្លើង​ឋានន្តរស័ក្តិ​ជា​"​ឧត្តមសេនីយ៍ទោ​" ==> ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

ឧត្តមសេនីយ៍ ស ថេត ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ បំភ្លឺ ក្រោយ​បែកធ្លាយ សំលេង គំរាម​សម្លាប់​កូនចៅ​ក្រោម​ឱវាទ !

ឧត្តមសេនីយ៍ ស ថេត ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ បំភ្លឺ ក្រោយ​បែកធ្លាយ សំលេង គំរាម​សម្លាប់​កូនចៅ​ក្រោម​ឱវាទ !

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖ ឧត្តមសេនីយ៍ ស ថេត ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ដើម្បី​បំភ្លឺ ជំ​ុ​វិញ ថ្មីៗ​នេះ មាន​ការភ្ញាក់ផ្អើល នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដោយសារតែ​មាន​ការ​បែកធ្លាយ​នូវ​សម្លេង​គំរាម​សម្លាប់ កូនចៅ​ក្រោម​ឱវាទ របស់ខ្លួន ពី​សំណាក់ លោក​អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ លោក ចាន់ ពៅ ទទួល​ផែន​សេនាធិការ​រូបនេះ​។​

​តាម​ប្រភព បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​មាន​ការគំរាមកំហែង​សម្លាប់​និង​ទម្លាក់​បុណ្យ​សក្តិ ពី​សំណាក់​លោក​អធិកា​រង ចាន់ ពៅ  ដោយសារតែ​លោក​អធិការរង​រូប​នេះ មានការ​ខឹងសម្បារ​ចំពោះ​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ ដែល​មិន​ព្រម ដោះលែង​ជនសង្ស័យ​បើកបរ​មាន​ជាតិ​ស្រវឹង​លើស​កំរិត តាម​ការស្នើសុំ​កិច្ច​អន្តរាគមន៍​របស់​ខ្លួន​។​

​ខ្លឹមសារ នៃ​សារ​សំលេង គំរាមកំហែង​នេះ បានបញ្ជាក់​ថា ” ចុយ ! អា​ឡូ​វ​ឯង​ថ្លើមធំ​ដល់​ប៉ុណ្ណឹង​ហ្អេ​..​ហ្អី​ឯង​ធើ​ហ្នឹង​បាន​អត់​ហ្អា​…​ឈ្នះ​អញ​អត់ …​អា​ឡូ​វ​គេ​ដោះលែង​បាត់​ហើយ​នៀក​…​ហ្អេ​ង​កុំ​ស្មាន​ហ្អា​.. ហ្អេ​ង​កូនចៅ​អញ​កុំ​ចង់​មក​ច្រលោត​..​ហ្អី ហ្អេ​ង​និយាយ​មិញ​ពាក្យ​ឈ្លើយ​ហ្អា​ណា​…​ម៉ា​ជីវិត​នេះឯង​បាន​ត្រឹម​ប៉ុណ្ណឹង​ហ្អេ អត់​មាន​តទៅ​ទៀត​ហ្អេ​..​ខ្លាំង​! ហ្អែ​ង​ចង់​ខ្លាំង ងាប់​ចោល​ប្រពន្ធ​ចោល​កូនហ្អេង​…​ហ្អេ​ង​នៅ​តែ​ប៉ុណ្ណឹង​មួយជីវិត ឬក៏​អាច​ចុះ​ជាង​ហ្នឹង​ទៀត​…​ហ្អេ​ង​ស្មានតែ 07 ហ្នឹង​ជួយ​ហ្អែ​ង​បាន​ហ្អេ​? 07 ច្រលោត​ខ្លាំងណាស់ រញ៉េរញ៉ៃ​បិទ​អាកុល​ចោល​ទៀត បិទ​ប៉ុន្មាន​ខែ​ហ្នឹង​ដោយសារ​យើង ជា​អ្នក​ឱ្យ​បិទ​ហ្អេ​….  “​។​

​តាមរយៈ​ខ្សែអាត់​សំឡេង ដែល​បាន​បែក​គ្នា​នេះ មហាជន​បាន​សម្ដែង​ការរិះគន់​ថា បុគ្គល​ឈ្មោះ ចាន់ ពៅ ដែល​មាន​តួនាទី​ជា​អធិការរង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ពិតជា​មាន អំណាច​ខ្លាំង​មហិមារ​មាន​ឥទ្ធិពល លើស លោក គល់ យី ដែល​ជា​អធិការ​ក៏ដូចជា​ស្នងការរង​ផ្សេងៗ​ទៀត​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ទាំងមូល​។​ហើយ​លោក​អធិការរង ចាន់ ពៅ រូប​នេះ​យក​កិច្ច​អន្តរាគមន៍​មក​អនុវត្ត​ជំនួស​ច្បាប់ ផ្គើន​ទៅនឹង​អនុសាសន៍​ក៏ដូចជា​សេចក្តីណែនាំ​របស់​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​និង​ក្រសួង​មហាផ្ទៃ ជាពិសេស​ប្រឆាំង​ទៅ​នឹង​វប្បធម៌​អន្តរាគមន៍​ដែល​ប្រកាស​ឲ្យ​លុបបំបាត់ចោល ដោយ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​។​

​មហាជន​បាន​សម្ដែង​ការរិះគន់​ជា​ថា តាមរយៈ​ខ្សែអាត់​សំឡេង​នេះ បាន​បញ្ជាក់​ពី​ការយក​អំណាច​បុណ្យ​ស័ក្ក​តួនាទី​ជា​អធិការរង​នៅក្នុង​អង្គភាព​មក​សម្លុត គំរាមកំហែង និង​គាបសង្កត់ បំបាក់ស្មារតី ដល់​កូនចៅ​ក្រោម​ឱវាទ ឱ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់ តាម​បទបញ្ជា​របស់​ខ្លួន ដែល​ជា​ទង្វើ​មហាជន​ស្អប់ខ្ពើម​។​

​ប្រភព​ផ្សេងទៀត បាន​បង្ហើប​ឲ្យដឹងថា លោក​អធិការរង ចាន់ ពៅ មាន​តួនាទី​ជា​អ្នកអនុវត្ត​ច្បាប់​បែរជា ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ជា​គំរូ​អាក្រក់​ក្នុង​ជួរ​កងកម្លាំង​សមត្ថកិច្ច  អាច​ត្រូវ​រង​នូវ​ពិន័យ​ខាង​កងកម្លាំង និង អាច​ប្រឈម​ការផ្អាក​ការងារ​ផង​ដែរ ។​

​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សម្លេង​បែកធ្លាយ​នេះ លោក គល់ យី អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​បំភ្លឺថា ក្រោយពី​បាន​ជួប​គ្នា​ហើយ​រវាង​លោក ចាន់ ពៅ និង លោក លី ហ្សា​ត រួចមក គឺ ពួកគាត់​ទាំង​២​នាក់ មិន​មាន​ការប្តឹង​ផ្តល់​គ្នា​ទេ ៕​    ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.