ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើងថា ការអនុវត្ត​គម្រោង​តាម MOU កម្ពុជា​-​ថៃ​លើ​វិស័យ​ព័ត៌មាន​នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង

(​ខេត្ត​កែប​)៖ ជំនួស​មុខ​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ព័ត៌មាន​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​រាល់​គម្រោង​ទាំងឡាយណា​ដែល​អនុលោម​តាម​អនុសារណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ ព្រោះ​តាម​រយៈ MOU នេះ​នឹង​ជួយ​បង្កើន និង​ពង្រឹង​ចំណង​មិត្តភាព​រវាងរដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃមុខ និង​ជួយ​បង្កើន​ការយល់ដឹង​រវាង ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

​នេះ​បើ​តាម​ការលើកឡើង​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​បច្ចេកទេស​រួម​លើក​ទី ១១ ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​-​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ  នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ឯ​សណ្ឋាគារ កែបបេ​យ៍ (Kep Bay) ខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​គណៈ​ប្រភូ មក​ពី​ព្រះរាជាណាចក្រ​ថៃ​ជា​ច្រើន​រូប​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា យោងតាម​របាយការណ៍​វឌ្ឍនភាព ពី​ភាគី​ទាំងពីរ រហូតមកដល់​បច្ចុប្បន្ន ដំណើរការ​វិវត្តន៍​រីកចម្រើន​ជា​ច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​តាម​អនុសារណៈ​យោគយល់​គ្នា​មួយ​នេះ​តាមរយៈ ការដោះដូរ​កម្មវិធី​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ការដោះដូរ​អត្ថបទ និង​រូបភាព ការដោះដូរ​ក្រុម​ផលិតកម្ម​រាយការណ៍​ព័ត៌មាន និង​រក្សា​ទុក​ឯកសារ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​បណ្តា​ខេត្ត នៃ​ប្រទេស​កម្ពុជា និង​ថៃ​នៅតាម​បណ្តោយ​ព្រំដែន  ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ (Twin Radio Programme) នៅតាម​ព្រំដែន ក្នុង​នោះ​ខេត្ត​ពី​របស់​កម្ពុជា មាន​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប​បាន​ដំណើរការ​ផ្សាយ​វិទ្យុ (Twin Radio Programme) យ៉ាង​រលូន​ជាមួយនឹង​តំបន់​ទី​២ របស់​ប្រទេស​ថៃ​(Thailand’s region II) ខណៈ​ដែល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​រួចជាស្រេច ហើយ​នឹង​ចាប់​ដំណើរការ​ផ្សាយ​កម្ម​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ដល់​បណ្តា​ខេត្ត​ផ្សេងទៀត​នៅ​តាម​បណ្តោយ​ព្រំដែន ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើបាន ដើម្បី​អនុវត្ត​នូវ​គម្រោង​ដូចគ្នានេះ ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ​ទទួលបាន​ព័ត៌មាន​អំពី វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​និង ពាណិជ្ជកម្ម​នៃ​ប្រទេស​ជិតខាង​របស់​ពួកគេ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការស្វែងរក​ចំណូល​សម្រាប់​ជីវភាព​រស់នៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.