ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

អភិបាល​ខេត្ត​កំពត​ជម្រុញ​លើ​ការងារ​រៀបចំ​សោភ័ណភាព​អនាម័យ​បរិស្ថាន​ក្រុង​កំពត​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៩ ខាងមុខនេះ​

(​ខេត្ត​កំពត​) ៖ ភ្ជាប់​ជាមួយ​នឹង​ការប្រកាស​សមាសភាព​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ដែល​ខេត្ត​កំពត​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩​ខាងមុខនេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានមតិ​ណែនាំ​ក្រើនរម្លឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​ក្រុង ស្រុក​ទាំងអស់ឲ្យ​មាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ត្រូវ​បង្កើន​ការចូលរួម​ឲ្យបាន​ព្រម​គ្នា ពិសេស​ពាក់ព័ន្ធ​លើ​បញ្ហា​ការងារ​រៀបចំ​សោភ័ណភាព​អនាម័យ​សម្អាត​បរិស្ថាន​ក្រុង​កំពត​ដើម្បី​ត្រៀម​រៀបចំ​អបអរ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨​ឆ្នាំ​២០១៩​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឲ្យទទួល​បាន​ការគាំទ្រ​និង​លទ្ធផល​ជោគជ័យ​។​

​ការ​ក្រើនរំលឹក​ណែនាំ​ដូច្នេះ​ខណៈ លោក ជាវ តា​យ អភិបាលខេត្ត​មាន​ប្រសាសន៍ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​០២​ខែ​កញ្ញា​ឆ្នាំ​២០១៩ ដែល​មាន​ការចូលរួម​ជា​សមាជិក​អង្គប្រជុំ​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត​និង​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គភាព​កម្លាំង​កងឯកភាព​ឈរជើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រមទាំង​អាជ្ញាធរ​ក្រុង ស្រុក​សរុប​ប្រមាណ​៧២​នាក់​។​

​លោក ជាវ  តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ទៀត​ថា​៖ ពាក់ព័ន្ធ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្ត​កំពត​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០១៩​នេះ​គឺ​មាន​ពេលវេលា​កាន់តែ​ខើច​ទៅៗ​នៅសល់​រយៈពេល​ខ្លី​ចាប់ពី​ខែ​៩​នេះ​ទៅ​។

​ដូច្នេះ​ដើម្បី​ឲ្យ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៩​នៅ​ខេត្ត​កំពត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​និង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ជោគជ័យ​ថែម​ទៀត​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ក៏​ដូច​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​នោះ ជា​ការចាំបាច់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​នីមួយៗ​ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​ទាំងអស់គ្នា​ក្នុង​ការរៀបចំ​បណ្ដើរៗ​ធ្វើយ៉ាងណា​ឲ្យមាន​សោភ័ណ​ភាព​តាម​មន្ទីរ​អង្គភាព នី​មួយៗ ដែល​នៅក្នុង​ក្រុង​កាន់តែ​មាន​ភាព​លេចធ្លោ​ជាង​មុន​។​

​ជាមួយនេះ លិក​អភិបាលខេត្តក៏​បាន​លើ​ក​ឡើងថា តាមរយៈ​ការសង្កេត នៅតាម​បណ្ដា​មន្ទីរ អង្គភាព នី​មួយៗ​ក្នុង​ខេត្ត​នៅ​មិនទាន់​បាន​អុវ​ត្ត​ព្រម​គ្នា​នៅឡើយ​ហើយក៏​មាន​ភាព​មិន​ទាន់​ល្អ​ស្អាត​នៅ​ឡើយ​ដែរ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ដូចនេះ លោក​អភិបាលខេត្ត​ក៏​បាន​ដាក់​ជា​សំណូមពរ​ក៏ដូចជា​ផែនការ​ណែនាំ​ជា​ចាំបាច់ ឲ្យ​មន្ទីរ​អង្គភាព អាជ្ញាធរ រួម​និង​ប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួម​ចលនា​ឲ្យបាន​ផុលផុស​មាន​ជា​សកម្ម​ភាព​និង​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​សស្រាក់សស្រាំ​ទាំងអស់គ្នា​ដោយ​យកចិត្តទុកដាក់​ពី​បញ្ហា អនាម័យ​សោភ័ណភាព បរិស្ថាន​តាម​ដងផ្លូវ​ឬ បរិវេណ​ជុំវិញ​មន្ទីរ​អង្គភាព​សួន​សាធារណៈ​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពត​ជា​បន្តបន្ទាប់​ពី​ពេល​ឥឡូវនេះ​តទៅ កុំ​រងចាំ​ដល់​ថ្ងៃ​ឬ​ពេល​មក​ដល់​ហើយ​លើក​ហេតុផល​ថា​គៀក​ពេល​ពេក​នោះ​ឡើយ​។

​ថ្វី​ត្បិត​មាន​បញ្ហា​ស្មុគស្មាញ​ខ្លះៗ​ក្តី ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​លើក​ការសរសើរ ដល់​មន្ទីរ អង្គភាព មួយចំនួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ជំរុញ​ឲ្យមាន​ការខិត​ខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើឲ្យ​ខេត្ត​កំពត​មាន​ការទទួល​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរណ៍​នៅពេល​ខាងមុខ​កាន់តែ​ច្រើន​ឡើងៗ​។

​លោក ជាវ តា​យ អភិបាលខេត្ត​ក៏បាន​លើកឡើង​ឲ្យដឹង​ពី​ភាពប្រែប្រួល​រីកចម្រើន​ពាក់ព័ន្ធ​អាជីវកម្ម​របស់​ខេត្ត​កំពត​នាពេល​បច្ចុប្បន្ន ជា​ច្រើន​វិស័យ  ដូច្នេះ លោក​អភិបាលខេត្ត​នៅ​តែ​ទទូច​បន្ត ទាំង​ថ្នាក់​ដឹកនាំ​មន្រីរាជការ​កងកម្លាំ​ង​ប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​និង​ប្រជាពលរដ្ឋ ត្រូវ​ខិតខំ​រួមគ្នា ធ្វើឲ្យ​បាន​ព្រម​គ្នា គោលដៅ​រួម​គ្នា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​កំពត​ឲ្យ​កាន់តែរី​ចម្រើន​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖-​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖
១-​ពិនិត្យ ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
២-​ពិនិត្យ​ពិភាក្សា​លើ​លើ​ការចែង​ចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ខែកក្កដា​ឆ្នាំ​២០១៩​។​
៣-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍ​ខេត្ត​កំពត​(២០២០-២០២៤)
៤-​បញ្ហា​ផ្សេងៗ​ដោយ​អង្គប្រជុំ​មាន​ការពិនិត្យ ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.