ទាន់ហេតុការណ៍
​ក្រសួង​ព័ត៌មាន​ជួបជុំ​ពិភាក្សា​ជាមួយ​មេធាវី​សម្ដេច​តេជោ ដើម្បី​សហការ​ក្នុង​ការការពារ​អ្នកសារព័ត៌មាន មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ==> ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ត្រួតពិនិត្យ​រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព​៧០​កំប៉ុង នំ​ចម្រុះ​១០​គីឡូក្រាម និង​ត្រី​បបែល​ងៀត​ផ្ទុក​សារធាតុ​គីមី​០៩​គីឡូក្រាម ពី​ផ្សារ​ជី​មាន់ ក្នុង​ស្រុក​ពញាក្រែក ==> ​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​ ==> ដាក់​បង្អោង​ឡើង​តាម​បង្អួច​ត្រូវ​ម្ចាស់ផ្ទះ​ក្របួច​ជាប់​ ==> ​អរគុណ​សន្តិភាព​! - អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​! ==> ​ឯកឧត្តម ម៉ៅ ធនិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មការិនី​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​ ==> ប្តឹង​ចៅហ្វាយខេត្ត !​មេ​PM​និង​មន្ត្រី​មួយចំនួន​ទៀត​ទារ​សំណង​២០០,០០០$​ពីបទ​!​ផ្សំគំនិត​ធ្វើ​មនុស្សឃាត​ប្រើ​អំពើហិង្សា ! ==> លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ជាង​៥០០​នាក់ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ==> ​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការចេញផ្សាយ​របស់​សារព័ត៌មាន​មួ​យ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ជ្រូក​ ==> ​អាជ្ញាធរ​ច្រានចោល​ព័ត៌មាន​ថា ពលរដ្ឋ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ជាង​៣​ពាន់​ហិកតា​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញ​ចូលរួម​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី ព្រះ​មេគណ​ខេត្ត​កំពត​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញ​ចូលរួម​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី ព្រះ​មេគណ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណារាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា នីតិកាល​ទី​៦ និង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក លោកស្រី សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត  បាន​អញ្ជើញ​ចូលរួម​ពិធី​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី ព្រះ​មេគណ​ខេត្ត​កំពត នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។

​នៅ​ក្នុង​បរិយាកាស​ដ៏​ក្រៀមក្រំ​នេះ លោក បណ្ឌិត ប៉ែន ស៊ីម៉ន តំណារាស្ត្រ​មណ្ឌល​កំពត លោក ជាវ តា​យ អភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុង​ខេត្ត​ទាំងអស់ បាន​ចូលរួម​សំដែង​នូវ​សមាណចិត្ត​ដើម្បី​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​បងប្អូន​សាច់ញាតិ និង​សូម​គោរព​បួងសួង​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញ​ណ​ក្ខ​ន្ធ ព្រះ​ពុទ្ធវង្ស ឯម ភឿង សូម​ឲ្យ​ព្រះអង្គ​បាន​និមន្ត​ទៅកាន់​សុគតិភព កុំបី​អាក់ខាន​ឡើយ​។

​សូមបញ្ជាក់​ថា​៖ ព្រះពុទ្ធ វង្ស​ឯម ភឿង បាន​ប្រសូត្រ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា គ​.​ស​១៩៣៨ ព​.​ស ២៤៨១ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ និង​បាន​ទទួល​អនិច្ចធម្ម​នៅវេលា​ម៉ោង ៧​និង​៣៨ នាទី​ព្រឹក ថ្ងៃអាទិត្យ ៣​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះជន្ម ៨១ ព្រះវស្សា នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​ប្រគេន​បច្ច័យ សាងសង់​រោងបុណ្យ ចំនួន​៧.០០០​ដុល្លារ បង្សុកូល​៥​លាន​រៀល ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​១៩​អង្គ ក្នុង​១​អង្គ​១០​ម៉ឺន​រៀល និង​សមណ​សិស្ស​១៨៣​អង្គ ក្នុង​១​អង្គ ២​ម៉ឺន​រៀល ព្រមទាំង​ជូន​តាជី យាយជី និង​កងកម្លាំង​នូវ​ថវិកា​មួយចំនួន ព្រមទាំង​កុំព្យូទរ័​ព្រីនធ​រ័​១​ឈុត​ដល់​សាលា​គណ​ខេត្ត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.