ទាន់ហេតុការណ៍
​ក្រសួង​ព័ត៌មាន​ជួបជុំ​ពិភាក្សា​ជាមួយ​មេធាវី​សម្ដេច​តេជោ ដើម្បី​សហការ​ក្នុង​ការការពារ​អ្នកសារព័ត៌មាន មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ==> ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ត្រួតពិនិត្យ​រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព​៧០​កំប៉ុង នំ​ចម្រុះ​១០​គីឡូក្រាម និង​ត្រី​បបែល​ងៀត​ផ្ទុក​សារធាតុ​គីមី​០៩​គីឡូក្រាម ពី​ផ្សារ​ជី​មាន់ ក្នុង​ស្រុក​ពញាក្រែក ==> ​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​ ==> ដាក់​បង្អោង​ឡើង​តាម​បង្អួច​ត្រូវ​ម្ចាស់ផ្ទះ​ក្របួច​ជាប់​ ==> ​អរគុណ​សន្តិភាព​! - អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​! ==> ​ឯកឧត្តម ម៉ៅ ធនិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មការិនី​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​ ==> ប្តឹង​ចៅហ្វាយខេត្ត !​មេ​PM​និង​មន្ត្រី​មួយចំនួន​ទៀត​ទារ​សំណង​២០០,០០០$​ពីបទ​!​ផ្សំគំនិត​ធ្វើ​មនុស្សឃាត​ប្រើ​អំពើហិង្សា ! ==> លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ជាង​៥០០​នាក់ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ==> ​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការចេញផ្សាយ​របស់​សារព័ត៌មាន​មួ​យ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ជ្រូក​ ==> ​អាជ្ញាធរ​ច្រានចោល​ព័ត៌មាន​ថា ពលរដ្ឋ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ជាង​៣​ពាន់​ហិកតា​

កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩

កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៣ កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ​រួមមាន​៖ លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត លោក លោកស្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន សមាជិក​គណបក្ស​មូលដ្ឋាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ប្រមាណ​៥៥០​នាក់​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​គូសបញ្ជាក់ ដោយ​ថ្លែង​ការកោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​សមាជិក សមាជិកា និង​ក្រុមការងារ ដែល​ជានិច្ចកាល​បាន​អនុវត្ត​ភារកិច្ច​បាន​ល្អប្រសើរ​។​ជាមួយគ្នានេះ​លោក​បណ្ឌិត ក៏​បាន​ជំរុញ​ដល់​សមាជិក សមាជិកា​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ការងារ​ស្នូល​បន្ថែមទៀត​ដើម្បី​បម្រើ​សង្គមជាតិ​ឲ្យ​កាន់តែរី​ចម្រើន និង​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​ភាពស្មោះត្រង់ ស្មើភាព​គ្នា យុតិ្ត​ធម៌ តម្លាភាព គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​លើសពីនេះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងមូល ធ្វើ​យ៉ាងណា​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​តាម​លក្ខខណ្ឌ​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​ជា​រាប​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.