ទាន់ហេតុការណ៍
​ក្រសួង​ព័ត៌មាន​ជួបជុំ​ពិភាក្សា​ជាមួយ​មេធាវី​សម្ដេច​តេជោ ដើម្បី​សហការ​ក្នុង​ការការពារ​អ្នកសារព័ត៌មាន មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ==> ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ត្រួតពិនិត្យ​រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព​៧០​កំប៉ុង នំ​ចម្រុះ​១០​គីឡូក្រាម និង​ត្រី​បបែល​ងៀត​ផ្ទុក​សារធាតុ​គីមី​០៩​គីឡូក្រាម ពី​ផ្សារ​ជី​មាន់ ក្នុង​ស្រុក​ពញាក្រែក ==> ​របួស​មនុស្ស​១៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ព្រលះ​គ្នា​ ==> ដាក់​បង្អោង​ឡើង​តាម​បង្អួច​ត្រូវ​ម្ចាស់ផ្ទះ​ក្របួច​ជាប់​ ==> ​អរគុណ​សន្តិភាព​! - អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​! ==> ​ឯកឧត្តម ម៉ៅ ធនិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មការិនី​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​ ==> ប្តឹង​ចៅហ្វាយខេត្ត !​មេ​PM​និង​មន្ត្រី​មួយចំនួន​ទៀត​ទារ​សំណង​២០០,០០០$​ពីបទ​!​ផ្សំគំនិត​ធ្វើ​មនុស្សឃាត​ប្រើ​អំពើហិង្សា ! ==> លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ជាង​៥០០​នាក់ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ==> ​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការចេញផ្សាយ​របស់​សារព័ត៌មាន​មួ​យ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ជ្រូក​ ==> ​អាជ្ញាធរ​ច្រានចោល​ព័ត៌មាន​ថា ពលរដ្ឋ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ជាង​៣​ពាន់​ហិកតា​

​រដ្ឋបាល​ក្រុង​កំពត រៀបចំ​ពិធី​ចែក​អំណោយ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​គ្រួសារ​ក្រីក្រ​

​រដ្ឋបាល​ក្រុង​កំពត រៀបចំ​ពិធី​ចែក​អំណោយ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​គ្រួសារ​ក្រីក្រ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ ២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០១៩ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​សិក្សា ថវិកា​ជូន​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ដោយ​មាន​ការចូលរួម​ពី សប្បុរសជន  អភិបាលរងក្រុង ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ចៅសង្កាត់ សមាជិក ស​.​ស​.​យ​.​ក ក្រុង លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន​ប្រមាណ ៣៨០​នាក់ នៅ​សាលាបឋមសិក្សា​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​ក្នុង​ឱកាស​ប្រគល់​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​ព្រឹក​នេះ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ព្យាយាម​រៀប​សូត្រ ក្រេប​យក​ចំណេះវិជ្ជា​ដោយ​យកចិត្តទុកដាក់ ដើម្បី​ក្លាយជា​សិស្ស​ពូកែ ត្រូវ​រក្សា​អនាម័យ ផឹក​ស្អាត ហូប​ស្អាត និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជាមួយគ្នានេះ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការ​ឧបត្ថម្ភ​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ព្រម​ទាំង​សម្ភារៈ​ជា​គ្រឿងឧបភោគ និង​បរិភោគ ដើម្បី​រួម​វិភាគទាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត នាពេល​នេះ​ផង​ដែរ​៕

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.