ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​មន្ត្រី​គយ​ច្រក​ព្រំ​រង​ការរិះគន់​រឿង​ទំនិញគេចពន្ធ​ដ​ម្រុក​ចូល​យ៉ាង​អាណាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ប៉ៃលិន ៖​ប្រជាពលរដ្ឋ​រួម​ទាំង​អាជីវករ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​មន្ត្រី​គយ​ប្រចាំការ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ដែល​ឃុបឃិត​ឲ្យ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​យ៉ាង​អានាធិបតេយ្យ​ខណៈ​ដែល​មន្ត្រី​គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត ។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​បច្ចុប្បន្ន​នេះ ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន​កាត់​ត​ទៅ​ជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិច​ជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយ​ខែៗ​។ ប៉ុន្តែ​ត្រូវបាន​សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពី​នោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់​លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។​

​ខណៈ​ដែល​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា​ក្រុម​ឈ្មួញ​មន្ត្រី​គយ​តែងតែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ រាប់​ឆ្នាំ​មកហើយ ។​

​សេចក្តីរាយការណ៍​ដដែល​បានបញ្ជាក់​ថា មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ​ពី​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​ក្លែង​ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ថ្លៃ​មក​ជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យទៅ​ជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។​

​ល្បិច​បំភ័ន្ត​ភ្នែក​បែប​នេះ​បាន​កើតឡើង​តាំងពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​!​ធ្វើឲ្យ​ចំណូល​ពន្ធគយ​មាន​ការបាត់​បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬ​មួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់​។ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​អ្នកមាន​បាន​។​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​បាន​លើកឡើង​ថា លោក ទី ប៊ុន​ឡេង​ប្រធាន​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំ​គ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាម​រយៈ​ការប្រើ​ជំនាញ​របស់​ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែក​គ្នា​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។​

​ទាក់ទង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​យើង​មិនទាន់​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីរ​រូប​ខាងលើ​បាន​នៅឡើយ​ទេ​ព្រោះ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ប្តូរ​លេខ​ទូរស័ព្ទ​រហូត ខណៈ​ដែល​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល​នៅ​តែ​ត្រូវគេ​មើលឃើញថា ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​នាំ​ចូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​ពុំ​មាន​ការបង្ក្រាប​នោះឡើយ ។​

​ទន្ទឹម​នោះ​ក៏​មាន​ការទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នគយ​ចុះ​ស្រាវជ្រាវ​នឹង​ចាត់វិធានការ​ជាបន្ទាន់ ប្រសិនបើ​មាន​ឆន្ទៈ​ក្នុងការ​ប្រមូល​ថវិកា​ចូល​រដ្ឋ ៕

(​ដោយ គេហទំព័រ ឆន្ទៈ​ខ្មែរ​)
www.Chk-news.com
012826890/0888826890
WhatsApp=012680455

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.