ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

ឯកឧត្តម អ៊ី ឈាន អញ្ជើញចូលរួមកិច្ចប្រផ្សព្វផ្សាយខ្លឹមសាររបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

(ប៉ៃលិន)៖ ឯកឧត្តម អ៉ី ឈាន ប្រធានគណៈពង្រឹង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តប៉ៃលិន នឹងសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃអង្គារ១២រោជខែស្រាពណ៍ឆ្នាំកុរឯសក័ ព.ស  ២៥៦៣ ទី២៧ ខែសីហា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ ស្តីពីលទ្ធផល នៃគណបក្សប្រជាជនកម្ពុជា។

ខ្លឹមសារដែលប្រសាសន៍ ឯកឧត្តម អ៊ី ឈាន ក្នុងឱកាសកិច្ចប្រជំុផ្សព្វផ្សាយជូនសមាជិក សមាជិកា អង្គសន្និបាតឯកឧត្តមបានសម្តែងនូវការគោរព និងកតញ្ញូធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឍដ្ឋានទាំងអស់ក្នុងសង្គម ដែលផ្តល់យុត្តិធម៌និងជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រយ៉ាងលើសលប់បំផុតឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៦។

មោទនភាពចំពោះសមិទ្ធផល នៃវិស័យសេដ្ឋកិច្ច ដែលជាក់ស្តែងសម្រេចបានកំណើនខ្ពស់រហូត ជាលំដាប់ដែលត្រូវបានគាំទ្រដោយកំណើនដ៏រឹងមាំ នៃវិស័យឧស្សាហកម្មនិងសេវាកម្ម វិស័យកសិកម្ម និងបន្ត ការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានគោលដៅជាយុទ្ឋសាស្ត្រ៤ សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ អង្គសន្និបាតបានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងសង្គម រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីបន្តកសាង និងការពាមាតុភូមិ ឲ្យស្ថិតស្ថេរ រីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យ ឯកភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង  សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលមានសមាជិក សមាជិការ បក្សប្រជាជនកម្ពុជា ជាច្រើនទៀត។

ជាទីបញ្ចប់អង្គសន្និបាត ឯកឧត្តម អ៊ី ឈាន បានសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.