ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត

(ខេត្តកំពត)៖ នៅរសៀ ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទ សាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ។

ក្នុងពិធីនេះ ក៏មានការរអញ្ជើញចូករួមពីសំណាក់ លោកអនុប្រធានក្រុមការងារថ្នាក់ជាតិ លោក លោកស្រីប្រធានក្រុមការងារក្រុង ស្រុក លោកអភិបាលក្រុង ស្រុក និងក្រុមលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតសរុបចំនួន ២៨០នាក់។

បន្ទាប់ពី លោក ជាវ តាយ អភិបាលខេត្តកំពត បានស្រង់របាយការណ៍រួចមក លោកកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ បានគូសបញ្ជាក់និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរចំពោះលទ្ធផលការងារ ស្តែងចេញពីការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់ជាតិ ទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ដែលជានិច្ចកាលបានចុះបំពេញការងារបានល្អប្រសើរ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រីក៏បានចាត់ទុកអង្គវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលនៅតែមានសារសំខាន់ក្នុងការផ្សព្វផ្សាយស្តីពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីឆ្លើយតបដំណោះស្រាយ សំណូមពរ ក្តីកង្វល់និងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាពសំដៅជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕ សេង ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.