ទាន់ហេតុការណ៍
​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខេត្តប៉ៃលិន

ប៉ៃលិន÷នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តម ជា ចាន់តូ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនស្ថាប័ន និងភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន អំពីការវិវត្តថ្មីៗនិងបញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ និងរួមគ្នាអនុវត្តដំណោះស្រាយដើម្បីឲ្យការអភិវឌ្ឍនៃវិស័យនេះកាន់តែមាននិរន្តរភាព នាពេលអនាគត។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាកិត្តិយស និងអធបតីភាពរបស់ ឯកឧត្តម  ចេង ញ៉ាញ់ អភិបាលរង និង ស្ថាប័នតុលាការ ស្នងការនគរបាល កងរាជអាវុធហត្ថ និងជាពិសេស អាជ្ញាធរមូលដ្ឋាន ភូមិ ឃំុ សង្កាត់ ក្រុង គ្រប់ថ្នាក់ទូទាំងខេត្តប៉ៃលិន សរុបប្រមាណ ៣៨០ នាក់ ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ។ ការរីកចម្រើននេះ តម្រូវឲ្យមានប្រព័ន្ធទូទាត់មួយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដល់ចរាចរសាច់ប្រាក់ក្នុង ចំណោមភ្នាក់ងារសេដ្ឋកិច្ច ។ ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពមានសារៈសំខាន់ណាស់ ចំពោះដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទាំងមូល ។
ប្រព័ន្ធទូទាត់សងប្រាក់ដែលមានដំណើរការល្អជួយពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ កាត់បន្ថយការចំណាយ នៅក្នុងសេដ្ឋកិច្ច បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបង្កើនសន្ទនីយភាពក្នុងទីផ្សារហិរញ្ញវត្ថុ ។ សំខាន់ជាងនេះទៀត ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយ សម្រាប់ជួយសម្រួលដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល ។
ធនាគារកណ្តាលអាចប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីពន្លឿនលំហូររូបិយវត្ថុនៅក្នុងទីផ្សារអន្តរធនាគារ និងព្យាករណ៍ពីចំនួនសន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ ដើម្បីឲ្យធនាគារកណ្តាលអាចដាក់ចេញនូវគោលនយោបាយ សមស្រប ។ លើសពីនេះ ធនាគារកណ្តាលអាចប្រើប្រាស់គោលនយោបាយប្រព័ន្ធទូទាត់សងប្រាក់ជាឧបករណ៍ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុជាតិផងដែរ ។ ហេតុដូចនេះ បានជាមានការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ សាធារណជន ចំពោះការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ ។ បច្ចុប្បន្ន ការធ្វើ ទំនើបកម្មនៃប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានដាក់ជារបៀបវារៈអាទិភាពក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។

លើសពីនេះ ប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ានហើយមិនតែប៉ុណ្ណោះ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មនេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់ សងប្រាក់ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ជាអេឡិចត្រូនិកត្រូវបានបង្កើតឡើង ដែលប្រព័ន្ធទូទាត់នេះជាហេដ្ឋារចនាសម្ព័ន្ធចម្បងមួយជួយជំរុញដល់ការធ្វើសមាហរណកម្ម ប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងតំបន់ និងជួយសម្រួលឲ្យធុរកិច្ចនិងបុគ្គលទាំងឡាយធ្វើការទូទាត់សងប្រាក់ជាអេឡិចត្រូនិកឆ្លងប្រទេសបានយ៉ាងងាយស្រួលនិងអាចជឿទុកចិត្តបាន ។ ជាលទ្ធផលការទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញការទូទាត់សងប្រាក់ដែលមិនប្រើសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មអាស៊ាន ជាបន្តបន្ទាប់នាពេលកន្លងមក ។
ដោយ គេហទំពរ័ កម្ពុជាអភិវឌ្ឍន៍
www.kap-news.com
077797952
0887797952

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.